បាត់ដំបងៈ កុមារាអាយុ១២ឆ្នាំ លង់ទឹកស្រះ ស្លាប់ដោយសារ ចុះរើសស្បែក ជើង ឲ្យក្មួយអាយុ ៣ឆ្នាំ បានបោះចោល ក្នុងស្រះ កាលពីវេលាម៉ោង ១៥និង៣០នាទី រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១២ នៅចំណុចស្រះនាងមច្ឆា ទល់មុខផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី១២ ភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង។ ត្រូវបាន អ្នករត់ម៉ូតូឌុប ចុះស្រង់ជួយសង្រ្គោះ យកមកលើគោក ហើយក្រុមគ្រួសារបាន បញ្ជូនបន្ត ទៅគ្លីនិកឯកជន សុវណ្ណ តែសង្រ្គោះមិនទាន់ ព្រោះមនុស្សបានដាច់ ខ្យល់ស្លាប់បាត់ហើយ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលលង់ ទឹកស្លាប់មានឈ្មោះ នូពុទ្ធមករា អាយុ១២ឆ្នាំ ជាកូនទី៤ (កូនពៅគេ) មានទីលំនៅក្នុងក្រុមទី១២ ភូមិ-សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមអ្នកជិតខាងនិងក្មេងៗ ដូចគ្នាបាននិយាយប្រាប់ អ្នកយកព័ត៌មានថា មុនពេលកើតហេតុ នោះកុមារា រងគ្រោះនេះ បានបបួលក្មេងៗ និងក្មួយបង្កើតរបស់ខ្លួន ឆ្លងថ្នល់ទៅលេង សួនច្បារនាង មច្ឆា មុខផ្ទះនៅ វេលាប្រហែលម៉ោង១៤រសៀល ពេលកំពុងលេងនោះ ក្មួយប្រុស មានអាយុ៣ឆ្នាំ បានយកស្បែក ជើង បោះចូល ទៅក្នុងស្រះ ដែលមានរបងព័ទ្ធជុំវិញ ភ្លាមៗនោះជនរងគ្រោះ ជាពូនោះបានឡើង ប្លោះរបង ចូលទៅរើសស្បែកជើង ឲ្យក្មួយវិញ។ លុះចូលទៅដល់ក្នុង ហើយក៏រអិល ជើងរមៀល ចូលទឹក លង់ម្នាក់ ឯង គ្មានអ្នកណាជួយ។ មួយសន្ទុះក្រោយមកក្មេងៗ គ្នាវាបានប្រាប់អ្នក រត់ម៉ូតូឌុប ទៅមើលឃើញ ក៏គ្នាចុះទៅជួយស្រង់ បានទាំង លំបាកទម្រាំលើកជនរងគ្រោះ បានមកដល់លើ ពីព្រោះស្រះនេះ គ្មាន កាំជណ្តើរ ហើយជម្រេលទេ សំបូរទៅដោយស្លែ យ៉ាងច្រើនផង។ អ្នកជួយសង្រ្គោះនោះ បាននិយាយថា ខ្លួនគាត់ជាមនុស្សចាស់ផង ពិបាកនិងចុះឡើងស្រះនេះ ណាស់ ចុះទម្រាំក្មេងតូចប៉ុណ្ណឹង មានកម្លាំងណា និង ជួយខ្លួនឯង បានណាមួយក្មេងរង គ្រោះមិន ចេះហែលទឹកទៀតផង ដូច្នេះហើយទើបក្មេងនោះ បាន ដាច់ខ្យល់ស្លាប់លឿនពេក ដោយគ្មានអ្នកដឹងទាន់ ពេលសម្រាប់ជួយ ។

ក្រោយពីបាននាំគ្នា ចុះជួយស្រង់បាន ហើយក្រុមគ្រួសារបានដឹក ជនរងគ្រោះទៅ គ្លីនិកសុវណ្ណ ដើម្បី ជួយសង្រ្គោះ ពេលដឹកទៅដល់គ្រូពេទ្យ បានប្រាប់ថា ក្មេងនេះ បានដាច់ ខ្យល់ហើយមិន អាចជួយ សង្រ្គោះ បានទេសូមដឹកទៅផ្ទះវិញចុះ ។

ទោះជាយ៉ាងណាក្រុមគ្រួសារ នៅតែមិនអស់ចិត្ត ពេលមកដល់ផ្ទះវិញ ក៏នាំគ្នាធ្វើម៉ាស្សា និងកំដៅភ្លើង ក្រែងលោដឹងខ្លួនវិញ ក៏នៅតែជួយមិនបានដដែល ។

បច្ចុប្បន្នក្រុមគ្រួសារ ក្មេង បាននិងកំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]