កុំឲ្យខាតលុយ កែវ វាសនា យកប្រពន្ធថតបទចម្រៀងខែភ្ជុំបិណ្ឌ (មានវីដេអូ)

//s9.kh1.co/72/72b394d79ee5641a37c3bc25f4f881a49ddf3f3c.jpg
តារា & កម្សាន្ដ

 ២៥-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លើកនេះលោក កែវ វាសនា​ មិនបានយកតារាសម្ដែងមកថតបទចម្រៀងឡើយ តែលោកលោកបែរជាអញ្ជើញភរិយាខ្លួនថតMVជំនួសទៅវិញ។

ភ្នំពេញ៖ ប្រិយមិត្តនិយមតាមដានលេងបណ្ដាញសង្គម ច្បាស់ជាបានដឹង និងបានឃើញពីទំនាក់ទំនងប្ដីប្រពន្ធតារាចម្រៀងលោក កែវ វាសនា។ ដោយតារាប្រុសរូបនេះ និងភរិយា តែងតែបង្ហាញសកម្មភាពផ្អែមល្ហែមជាមួយគុនាជារឿយៗផងដែរ។ ពិតណាស់ បើទោះបីតារាចម្រឥងរូបនេះរៀបការច្រើនឆ្នាំ ថែមទាំងមានកូនពីរនាក់រួច តែចំណងអាពាហ៍ពិពាហ៍រវាងលោកនិងភរិយាពិតជារឹងមាំគួរឲ្យច្រណែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត គេតែងតែឃើញលោក កែវ វាសនា តែងតែផ្ដល់ពេលវេលាគ្រប់គ្រាន់នៅជាមួយភរិយានិងកូនប្រុសស្រី ដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នា។ មិនតែប៉ុណ្ណោះ ថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការចាបើអារម្មណ៍លើជីវិតប្ដីប្រពន្ធតារារូបនេះគ្រប់គ្នា ខណៈតារាចម្រៀងរូបនេះ និងភរិយាបង្ហោះរូបម្ដងៗ។

ជាក់ស្ដែង គ្រប់គ្នាបានដឹងរួចមកហើយថា ភរិយាលោក កែវ វាសនា មិនមែនជាអ្នកសិល្បៈ តែថ្មីៗនេះតារារូបនេះ បាននាំភរិយាខ្លួនចូលថតបទចម្រៀងប្រពៃណីទាក់ទងបុណ្យភ្ជុំ។ ក្នុនោះដែរ បើទោះមិនមែនជាអ្នកសិល្បៈ អាជីព តែភរិយាតារារូបនេះ បានបង្ហាញឲ្យមហាជនឃើញថា នាងធ្វើបានយ៉ាងល្អមិនចាញ់តារាអាជីពឡើយ។ ដោយបទដែលលោកលើកឡើងមកបកស្រាយជាប្រភេទចម្រៀងមរតកដើមមានចំណងជើងថា «អូនទៅភ្ជុំវត្តណា» ក្រោយតារារូបនេះបកស្រាយបទចម្រៀងមួយបទនេះរួច ស្ដាប់ទៅពិតជាពីរោះរណ្ដំខ្លាំងតែម្ដង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

លោក កែវ វាសនា
លោក កែវ វាសនា
លោក កែវ វាសនា
លោក កែវ វាសនា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
លោក កែវ វាសនា និងភរិយា
កែវ វាសនា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T