ខ្ទង់លានដុល្លារ! ថ្ងៃភ្ជុំបិណ្ឌជិតមកដល់ ឧកញ៉ា ឡេង និមល កុម្ម៉ង់ទិញរថយន្តទំនើប Rolls-Royce ពីរគ្រឿង!

//s9.kh1.co/04/0400621c00499c48fd271c8237dd9287f2eaacd3.jpg
សង្គម

 ២៥-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល

ភ្នំពេញ៖ រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿង ត្រូវបានអ្នកជំនួញអចលនទ្រព្យវ័យក្មេងឧកញ៉ា ឡេង និមល បញ្ជាទិញដោយកុម្ម៉ង់ option ពិសេសៗ តម្លៃខ្ទង់លានដុល្លារអាមេរិក។ Rolls-Royce ពីរគ្រឿង ដែលលោកឧកញ៉ាកុម្ម៉ង់ បានមកដល់ភូមិគ្រឹះទាំងយប់នៅថ្ងៃសុក្រ ទី២៤ ខែកញ្ញា ដើម្បីនិមិត្តរូបជាគូរស្នេហ៍អមតៈ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  

តាមរយៈការបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមានអ្នកគាំទ្រជាច្រើនអបអរសាទរជូនពរលោកឧកញ៉ា និងលោកជំទាវវ័យក្មេងទាំងពីរ ក្នុងការទទួលបានកាដូជីវិតថ្មីបន្ថែម បន្ទាប់ពីជោគជ័យជាមួយនឹងដំណើរជីវិតជាច្រើនផ្សេងទៀត។

  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  

សម្រាប់រថយន្តទំនើបលំដាប់អភិជន Rolls-Royce ស៊េរីនេះ គឺតម្លៃមានការប្រែប្រួលទៅតាមការកុម្ម៉ង់ Option។

  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  

សូមបញ្ជាក់ជូនថា ម្ចាស់បុរី ឡេង និមល ត្រូវបានចាត់ថា កំពុងជោគជ័យក្នុងជីវិតស្នេហា គ្រួសារ និងមុខជំនួញខ្លាំង។ ខណៈដែលពួកគាត់សុទ្ធសឹងតែមានអ្វីៗគ្រប់យ៉ាង សម្រាប់បំពេញតម្រូវការជីវិត មិនតែប៉ុណ្ណោះហ៊ានចំណាយទឹកប្រាក់ខ្ទង់លានដុល្លារ ដើម្បីធ្វើកិច្ចការមនុស្សធម៌ និងទិញរថយន្តស៊េរីទំនើបៗ ម៉ាក Rolls-Royce ដែលរថយន្តមួយនេះធ្លាប់តែឃើញមហាសេដ្ឋីលំដាប់ៗជិះ។

  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  

មែនទែនទៅ បើតាមប្រភពច្បាស់ការមួយខ្សឹបប្រាប់ថា លោកឧកញ៉ាមានរថយន្តម៉ាកផ្សេងៗទៀតរាប់សិបគ្រឿង កំពុងឈរជាជួរពេញភូមិគ្រឹះទៀតផង៕

  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
  រថយន្តលំដាប់អភិជន Rolls-Royce ពីរគ្រឿងរបស់ឧកញ៉ា ឡេង និមល  
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T