ខុសដែរទេ បើខ្លួនជាមនុស្សស្រី សារភាពស្នេហ៍ទៅកាន់មនុស្សប្រុសមុន?

//s9.kh1.co/e0/e07ee0fb6e495e8e41c1ac925381aab052579d2c.jpg
នារី

 ២៥-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

តើវាជារឿងខុសដែរទេ ប្រសិនបើខ្លួនជាមនុស្សស្រី តែបែរជាទៅសារភាពស្នេហ៍ដាក់មនុស្សប្រុសមុននោះ? ការបកស្រាយនៅខាងក្រោមនេះ គឺជាចម្លើយ។

យល់ដឹង៖ មនុស្សស្រីខុសប្លែកពីមនុស្សប្រុស បើទោះបីជាចាប់អារម្មណ៍ ឬលួចស្រលាញ់នរណាម្នាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏មិនអាចទៅសារភាពប្រាប់គេមុនបានដែរ ដោយសារតែគិតថាខ្លួនគឺជាមនុស្សស្រី លើសពីនេះ មនុស្សស្រីភាគច្រើន តែងជួបនឹងរឿងខកបំណង ក៏ព្រោះតែមនុស្សដែលខ្លួនលួចស្រលាញ់ គេបានជួបមនុស្សដែលគេស្រលាញ់ ហើយវាក៏ជារឿងដ៏គួរឱ្យឈឺចាប់ខ្លាំងបំផុតដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ម្យ៉ាងវិញទៀត មនុស្សស្រីតែងគិតថា ប្រសិនបើខ្លួនសារភាពស្នេហ៍ ទៅកាន់មនុស្សប្រុសមុន តើវាជារឿងដែលខុសដែរទេ? ចម្លើយនោះ គឺថាវាមិនមែនជារឿងដែលខុសនោះទេ បើគ្រាន់តែសារភាពនូវអារម្មណ៍ដែលខ្លួនមាន ទៅកាន់មនុស្សប្រុសដែលខ្លួនស្រលាញ់នោះ។

មួយវិញទៀត សម័យនេះទៅហើយ មនុស្សប្រុសនិងមនុស្សស្រី គឺមានសិទ្ធស្មើគ្នាក្នុងការធ្វើអ្វីមួយ ដែលខ្លួនចង់ធ្វើ ដោយមិនគិតថាជាមនុស្សស្រី ឬជាមនុស្សប្រុសនោះទេ ការសារភាពស្នេហ៍ក៏ដូចគ្នា បើស្រលាញ់នរណាម្នាក់ មនុស្សស្រីក៏អាចទៅសារភាពស្នេហ៍ប្រាប់គេបានដែរ គ្រាន់តែថាមានភាពក្លាហាន ក្នុងការសារភាពស្នេហ៍ទៅកាន់មនុស្សប្រុសដែលខ្លួនលួស្រលាញ់ឬក៏អត់ ព្រោះមានមនុស្សស្រីជាច្រើន ទោះគិតថាការសារភាពស្នេហ៍ ទៅកាន់មនុស្សប្រុសមុន វាមិនមែនជារឿងដែលខុសក៏ដោយ តែពួកគេបែរជាគ្មានភាពក្លាហាន ក្នុងការទៅសារភាពស្នេហ៍ ទៅកាន់មនុស្សប្រុស ដែលគេលួចស្រលាញ់ទៅវិញ។

រូបតំណាង
រូបតំណាង

ជាងនេះទៅទៀត មិនថាតែមនុស្សប្រុសឬមនុស្សស្រីទេ នៅពេលដែលសារភាពស្នេហ៍ប្រាប់គេហើយនោះ អ្វីដែលខ្លាចបំផុត គឺការបដិសេធ ប៉ុន្តែការសារភាពស្នេហ៍ ទៅកាន់មនុស្សដែលខ្លួនលួចស្រលាញ់ គឺវាអាចនឹងមានភាគរយច្រើន​ ដែលគេក៏នឹងគិតដូចយើង តែបើមិនសារភាព ទោះលួចស្រលាញ់គេយូរយ៉ាងណាក៏ដោយ ក៏គ្មានថ្ងៃបានគេ យកមកធ្វើជាម្ចាស់ចិត្តបានដែរ។

លើសពីនេះ គេអាចនឹងរកបានមនុស្សដែលគេស្រលាញ់ទៀតផង អញ្ចឹងហើយ ចំពោះមនុស្សស្រី ប្រសិនបើស្រលាញ់នរណាម្នាក់ គួរតែសារភាពប្រាប់គេតាមត្រង់ ពីអារម្មណ៍ដែលអ្នកមាន ព្រោះវាមិនមែនជារឿងដែលខុសនោះទេ មួយវិញទៀត ការទទួលបានចម្លើយលឿន វាក៏មិនធ្វើឱ្យអ្នកខាតពេលវេលា ក៏ដូចជាទទួលរងនូវការខូចចិត្តយូរដែរ។

រូបតំណាង
រូបតំណាង

ជារួមមក ចំពោះមនុស្សស្រី បើគ្រាន់តែសារភាពស្នេហ៍ទៅកាន់មនុស្សប្រុសមុន វាមិនមែនជារឿងដែលខុសនោះទេ តែវាអាចបង្ហាញពីភាពក្លាហាន ក្នុងនាមអ្នកជាមនុស្សស្រីទៀតផង ​ម្យ៉ាងវិញទៀត បើអ្នកសំណាង មនុស្សដែលអ្នកស្រលាញ់ គេក៏អាចនឹងស្រលាញ់អ្នកដូចគ្នា តែបើគេមិនស្រលាញ់ វាក៏ធ្វើឱ្យអ្នកបានដឹងចម្លើយលឿន ហើយងាយស្រួលឱ្យអ្នកកាត់ចិត្តពីគេ បានយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់ឱ្យអ្នកត្រូវដេកកើតទុក្ខយូរ៕

ប្រភពquora

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T