ប្រធានាធិបតីកូរ៉េ Moon Jae In បង្ហើបមូលហេតុជ្រើសរើស BTS ជាបេសកជនពិសេស!

//s9.kh1.co/b1/b12390e124a8d030429e24e65ae2f420cc8c5d0f.jpg
យុវវ័យ

 ២៦-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

យោងតាមលោកប្រធានាធិបតីកូរ៉េ Moon Jae In បង្ហើបមូលហេតុ ដែលគេឆ្ងល់ថា ហេតុអ្វីបានជាសមាជិក BTS ក្លាយជាបេសកជនការទូតពិសេស ដ៏អស្ចារ្យបែបនេះ?

កូរ៉េខាងត្បូង ៖ សមាជិក BTS ទាំង ៧នាក់ ត្រូវបានតែងតាំងជាបេសកជនពិសេស តំណាងវប្បធម៌នាពេលអនាគត ដោយពួកគេបានអមដំណើរជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In ទៅកាន់ទីក្រុង New York ដើម្បីចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកប្រធានាធិបតី និង BTS
លោកប្រធានាធិបតី និង BTS

ជាក់ស្ដែងថ្មីៗនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In និងសមាជិកក្រុម BTS បានបង្ហាញវត្តមានផ្ដល់បទសម្ភាសន៍ ជាមួយអ្នកកាសែត Juju Chang សម្រាប់កម្មវិធី Good Morning America (GMA)។

នៅក្នុងបទសម្ភាសន៍របស់ BTS និងប្រធានាធិបតី រួមជាមួយ Juju Chang ត្រូវបានថតបន្ទាប់ពីមហាសន្និបាទនៅ UN ចប់ ដោយលោកប្រធានាធិបតី Moon Jae In បានពន្យល់ពីមូលហេតុដែលសមាជិក BTS គឺត្រូវបានជ្រើសរើសជាបេសកជនពិសេស ដ៏អស្ចារ្យបែបនេះ។

BTS 
BTS 

លោកប្រធានាធិបតី Moon Jae In មានប្រសាសន៍ថា ៖

  ដោយសារ BTS តំណាងឲ្យមនុស្សជំនាន់ក្រោយ ហើយយុវជនជាច្រើនទាក់ទងនឹងពួកគេខ្ញុំជឿថាពួកគេអាចផ្សព្វផ្សាយការយល់ដឹង និងការយល់ចិត្ត។ បេសកកម្មដំបូងដែលខ្ញុំមានគោលបំណងសម្រេចបានជាមួយ BTS គឺដើម្បីបង្កើនការយល់ដឹងអំពីព្រឹត្តិការណ៍អភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ យើងសម្រេចបានគោលដៅនោះរួចហើយ។ វាគឺជាជោគជ័យដ៏ធំមួយ។ វត្តមានលើកនេះ វាគឺមានប្រសិទ្ធភាពជាងអគ្គលេខាធិការអង្គការសហប្រជាជាតិ ឬខ្ញុំផ្ទាល់ លើការឡើងថ្លែងសុន្ទរកថារាប់រយដងទៅទៀត។  

  លោកប្រធានាធិបតី Moon Jae In
លោកប្រធានាធិបតី និង BTS
លោកប្រធានាធិបតី និង BTS

សមាជិកក្រុម BTS ពិតជារំភើបចំពោះតួនាទីការទូតរបស់ពួកគេ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូងតែងផ្ដល់តម្លៃ និងគាំទ្រពួកគេរហូតមក ជាពិសេស ARMY ផ្ទាល់គឺពិតមានមោទនភាពក្រៃលែងចំពោះក្រុម Idol មួយនេះ៕

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T