BLACKPINK ចូលរួមកម្មវិធី Fashion លំដាប់មួយ តំណាង Brand ផ្សេងគ្នា!

//s9.kh1.co/e6/e6496d6051960ec1031c71e5fef95486df31f39c.jpeg
យុវវ័យ

 ២៦-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

សមាជិក BLACKPINK ទាំងអស់ត្រូវបានគេរាយការណ៍ថានឹងចូលរួមក្នុងកម្មវិធី «Paris Fashion Week» ដើម្បីតំណាង Brand ធំៗល្បីៗ ចំនួន ៤ ផ្សេងគ្នា!

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៤ ខែកញ្ញា ម្សិលមិញនេះ ខាងប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ឲ្យដឹងថាសមាជិកក្រុម BLACKPINK នឹងចាកចេញទៅទីក្រុង Paris ប្រទេសបារាំង តាមអាកាសយានដ្ឋានអន្តរជាតិ Incheon នៅរសៀលថ្ងៃទី២៥ ខែ កញ្ញា នេះ លើកលែងតែ Jennie នឹងធ្វើដំណើរពេលក្រោយដោយសារតែកាលវិភាគផ្ទាល់ខ្លួនរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK
BLACKPINK

ប្រភពព័ត៌មានបានបន្តថា ពួកគេនឹងចូលរួមក្នុងកម្មវិធី «Paris Fashion Week» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែ កញ្ញា ដល់ថ្ងៃទី៥ ខែតុលា ក្នុងនាមជាអ្នកតំណាង Brand ធំៗល្បីៗលំដាប់ពិភពលោក ចំនួន ៤ ផ្សេងគ្នា។

BLACKPINK
BLACKPINK

ដូចដែលប្រិយមិត្តបានដឹងហើយថាសមាជិករបស់ BLACKPINK មាននាមជាឯកអគ្គរដ្ឋទូតទូទាំងពិភពលោកសម្រាប់ Brand ប្រណិតផ្សេងៗគ្នា ដោយ Jisoo នឹងចូលរួមក្លាយជាអ្នកតំណាងឲ្យ Brand «Dior» Lisa តំណាងឲ្យ «Celine» Rosé តំណាងឲ្យ «Saint Laurent» និង Jennie តំណាងឲ្យ «Chanel»៕

BLACKPINK
BLACKPINK

ប្រភព ៖ Kstarlive

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T