អាជ្ញាធរដាក់ឱ្យដំណើរការ ផ្សារក្រមួនទី២ បណ្តោះអាសន្ន បន្ទាប់ពីផ្សារបន្ទាយស្រី​ត្រូវបានបិទខ្ទប់

//s9.kh1.co/e0/e0802d9878ccb11462e109ad6e9793a622ec9824.jpg
សង្គម

 ២៥-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ផ្សារក្រមួនទី២ នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រី

សៀមរាប៖ អភិបាលស្រុកបន្ទាយស្រី  លោក ឃឹម ហ្វីណង់ បានបង្ហោះលើ​ទំព័រហ្វេសប៊ុកថា ផ្សារក្រមួនទី២ នៅក្នុងស្រុកបន្ទាយស្រីចាប់ផ្តើមដាក់ឱ្យដំណើរការជំនួសឱ្យផ្សារបន្ទាយស្រី ដែលត្រូវបានបិទរយៈពេល២សប្តាហ៍។ ​លោកបានឱ្យដឹងទៀតថា វាជាផ្សារបណ្តោះអាសន្នតែមានសុវត្ថិភាពសម្រាប់សហគមន៍ ហើយបើទោះលំបាកបន្តិចតែជាជាងការបិទទាំងស្រុង។ ម្យ៉ាងទៀត វាក៏អាចដោះស្រាយបានទាំងតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អ្នកភូមិ និងបានទាំងទ្រទ្រង់ជីវភាពរបស់អាជីវករមួយចំនួនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបញ្ជាក់ថា អ្នកលក់ទាំងអស់សុទ្ធតែបានឆ្លងកាត់ការយកសំណាកជាមុន ពាក់ម៉ាស់ ពាក់របាំងមុខការពារត្រឹមត្រូវ រក្សាគម្លាតសុវត្ថិភាពពីតូបមួយទៅតូបមួយ និងមានពាក់ប័ណ្ណសម្គាល់អត្តសញ្ញាណគ្រប់ៗគ្នា ដើម្បីធានាឱ្យបានថា ផ្សារតាមបែបគន្លងថ្មីនេះមិនបង្កហានិភ័យបន្ថែមទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពរដ្ឋនៅតែអាចបន្តបានជាធម្មតា៕

រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
រូបភាព (អភិបាលស្រុកបន្ទាយស្រី)
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T