Suga ដាក់ចំៗលើការរិះគន់ចំពោះវត្តមាន BTS ដែលចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិ!

//s9.kh1.co/0a/0a6611f1a8602edd845fd5c32a48d406e27916b5.jpg
យុវវ័យ

 ២៦-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ដាក់មួយម៉ាត់ៗ សុទ្ធតែបង្កប់អត្ថន័យចំៗតែម្ដង! Suga បានឆ្លើយតបទៅនឹងការរិះគន់ចំពោះវត្តមានរបស់ BTS ដែលបានមកចូលរួមក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៦!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ BTS ទើបតែបានចូលរួមក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៦ ក្នុងនាមជាប្រធានាធិបតីពិសេស តាមរយៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០២១ សម្រាប់តំណាងមនុស្សជំនាន់ក្រោយ និងវប្បធម៌នាពេលអនាគត (2021 SDG Moment)

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

បន្ទាប់ពីវត្តមានលើកនោះ BTS បានទទួលការរិះគន់ថា ហេតុអ្វីបានជាពួកគេលេចមុខនៅក្នុងកិច្ចប្រជុំ ទាំងខ្លួនគឺជាសិល្បករ?

ជាក់ស្ដែង នៅក្នុង V Live កាលពីថ្ងៃទី២២ ខែ កញ្ញា កន្លងទៅ Suga ក៏បានលើកឡើងចំពោះការរិះគន់ខាងលើនេះថា ៖

ខ្ញុំបានលឺថា មានមនុស្សជាច្រើននិយាយថា អ្នកគឺជាអ្នកចម្រៀង។ ហេតុអ្វីបានជាអ្នកមានវត្តមាននៅទីនោះ? យើងបានទៅផ្សព្វផ្សាយសម្រាប់ SDG Moment និងបង្កើនការយល់ដឹងក្នុងនាមជាបេសកជនពិសេស។ សូមកុំមើលវាដោយការរើសអើងច្រើនពេក។ យើងបានចូលរួមដោយដឹងពីតួនាទីរបស់យើង។ យើងជាវាគ្មិន នៅពេលដែលយើងធ្វើការសម្ភាសន៍ ឬនៅពេលយើងធ្វើអ្វីមួយ តួយ៉ាងដូចជា នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ ការផ្តល់ចំណាត់ថ្នាក់របស់អ្នកមើលគឺសំខាន់ ដូច្នេះពួកគេបានប្រាប់យើងយ៉ាងច្រើនថា នៅពេលដែលយើងចូលរួម នឹងធ្វើឲ្យទស្សនដែលបានលើកឡើងនឹងកាន់តែមានតម្លៃឡើង។

Suga

ស្របជាមួយគ្នានេះដែរ សមាជិក BTS ផ្សេងទៀតក៏បានបញ្ជាក់ដែរថា ពួកគេគិតថា ពួកគេនឹងបំពេញតួនាទីរបស់ពួកគេ ប្រសិនបើមានមនុស្សជាច្រើនបានមើល ហើយទោះជាយ៉ាងណាក៏ដោយ មហាជនដឹងច្បាស់ហើយថា វត្តមានរបស់ក្រុមនេះ គឺបានជះឥទ្ធពលវិជ្ជមានដល់ពិភពលោកពិតប្រាកដមែន៕

BTS
BTS

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T