ស្ងាត់ៗ! ល្បីថា Cha Eunwoo ទិញ Apartment តម្លៃក្បែរ ៥ ពាន់លានវ៉ុន

//s9.kh1.co/ee/ee1b627fe17647dde6c5be8daa2ded8be251af14.jpg
យុវវ័យ

 ២៥-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ Cha Eunwoo សមាជិកក្រុម ASTRO បានទិញ Apartment តម្លៃ ៤.៩ ពាន់លានវ៉ុន ប្រមាណ ៤.១៥ លានដុល្លារ ក្នុងតំបន់ Cheongdam-dong នៅ Gangnam!

កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍ថ្ងៃទី២៤ ខែ កញ្ញា មកពី Biz Hankook បានឲ្យដឹងថាតារាចម្រៀងប្រុស Cha Eunwoo សមាជិកក្រុម ASTRO បានទិញ Apartment មួយនៅ Ville Polaris Penthouse ដ៏ប្រណិតដោយគ្មានការប្រាក់កម្ចីឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cha Eunwoo
Cha Eunwoo

នេះបាននាំមកនូវការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងដោយសារតែ Eunwoo អាចមានលទ្ធភាពទិញផ្ទះដ៏ប្រណិតមួយនៅអាយុ ២៤ឆ្នាំ ជាពិសេសប្រភពដដែលក៏បានបន្ថែមដឹងថា Ville Polaris Penthouses ក្នុងតំបន់ Cheongdam-dong នៅ Gangnam មានបន្ទប់ Apartment តែមួយប៉ុណ្ណោះ តម្លៃ ៤.៩ ពាន់លានវ៉ុន ប្រមាណ ៤.១៥ លានដុល្លារ រួមមានបន្ទប់គេង ៤ និងបន្ទប់ទឹក ៣។

Cha Eunwoo
Cha Eunwoo

អ្នកដែលបានលក់ Apartment នេះទៅឲ្យទៅ Eunwoo គឺលោក Choi Chi Hoon ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Samsung C&T Corporation ហើយទីនោះក៏ជាលំនៅដ្ឋានរបស់តារាសម្តែងស្រី Park Min Young ក៏រស់នៅឯផ្ទះវីឡា Ville Polaris Penthouses នេះដែរ៕

ទិដ្ឋភាពនៅ Ville Polaris Penthouses
ទិដ្ឋភាពនៅ Ville Polaris Penthouses
ទិដ្ឋភាពនៅ Ville Polaris Penthouses
ទិដ្ឋភាពនៅ Ville Polaris Penthouses

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T