កងកម្លាំងសង្រ្គោះចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងទឹកដីបន្ទាយមានជ័យ

//s9.kh1.co/65/654762329c92f00c2fb635023fd731f5da7e687d.jpg
សង្គម

 ២៤-កញ្ញា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

កងកម្លាំងអន្តរាគមន៍ បានចុះត្រៀមខ្លួន ដើម្បីជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ កងកម្លាំងអន្តរាគមន៍ បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី ម៉ូសឿម នាយសេនាធិការរង យោធភូមិភាគទី៤ បានដឹកនាំកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤ យោធភូមិភាគទី៤ ចំនួន ១៥នាក់ ចេញដំណើរទៅចូលរួមសហការជាមួយកម្លាំងរបស់យោធភូមិភាគទី៥ ដេីម្បីសង្រ្គោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

យ៉ាងណាមិញ សូមកោតសរសើរដល់ទឹកចិត្តកងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤ ដែលបានខ្នះខ្នែងយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក ដោយសារតែគ្រោះធម្មជាតិនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T