ពិតទេ ឱ្យតែមនុស្សប្រុសមិនចេះប្រច័ណ្ឌ គឺដឹងតែមានន័យថាគេមិនបានស្រលាញ់?

//s9.kh1.co/35/353ce1509eee8466e36d3423f5ed2f38c1482737.jpg
នារី

 ២៤-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តើវាជាការពិតដែរទេ ឱ្យតែមនុស្សប្រុសមិនចេះប្រច័ណ្ឌហួងហែងច្រើន គឺដឹងតែមានន័យថា មនុស្សប្រុសមិនបានស្រលាញ់? ការបកស្រាយនេះ គឺជាចម្លើយ។

ស្នេហា៖ ចំពោះមនុស្សប្រុសឱ្យតែមនុស្សស្រីប្រច័ណ្ឌរករឿង គឺដឹងតែធុញទ្រាន់ហើយ ខុសប្លែកពីមនុស្សស្រី បើបានមិត្តប្រុស ឬប្តីប្រច័ណ្ឌវិញ គឺពួកគេបែរជាមានក្តីសុខទៅវិញ ដោយសារតែមនុស្សស្រីភាគច្រើន ​ តែងតែយល់ឃើញថា មនុស្សប្រុសទាល់តែចេះប្រច័ណ្ឌ ទើបមានន័យថាស្រលាញ់ តែប្រសិនបើមនុស្សប្រុស មិនចេះប្រច័ណ្ឌវិញ គឺបែរជាធ្វើឱ្យមនុស្សស្រីគិតច្រើន ថាមិត្តប្រុស ឬប្តីរបស់ពួកគេ មិនបានស្រលាញ់ពួកគេទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលមនុស្សស្រីភាគច្រើន តែងតែលួចតូចចិត្ត និងគិតច្រើនផ្តេសផ្តាសតែម្នាក់ឯងនោះ នៅពេលដែលធ្វើខ្លួនឱ្យមិត្តប្រុស ឬប្តីប្រច័ណ្ឌ តែបែរជាគេមិនប្រច័ណ្ឌទៅវិញ។ ដូច្នេះហើយ មនុស្សស្រីក៏កើតមានចម្ងល់ក្នុងចិត្តមួយថា មនុស្សប្រុសឱ្យតែមិនចេះប្រច័ណ្ឌ គឺដឹងតែមានន័យថាគេមិនបានស្រលាញ់មែនទេ ទើបបានជាមិនហួងហែង មិនប្រច័ណ្ឌច្រើន ដូចដែលគេធ្លាប់ធ្វើដាក់មិត្តប្រុស ឬប្តីរបស់គេអញ្ចឹង? ប៉ុន្តែចម្លើយនោះគឺថា វាមិនមែនជាការពិតនោះទេ ដែលគ្រាន់តែមនុស្សប្រុសមិនចេះប្រច័ណ្ឌនោះ។

រូបតំណាង
រូបតំណាង

លើសពីនេះ វាក៏មិនមែនជាសញ្ញាអាក្រក់ ដែលប្រាប់ថាគេមិនបានស្រលាញ់អ្នកនោះទេ ផ្ទុយទៅវិញវាអាចជាសញ្ញាដ៏ល្អមួយ ប្រសិនបើអ្នកគិតក្នុងផ្លូវវិជ្ជមាន ព្រោះមូលហេតុដែលមិត្តប្រុស ឬប្តីរបស់អ្នក មិនហួងហែង និងមិនប្រច័ណ្ឌអ្នកច្រើននោះ គឺអាចមកពីគេជឿជាក់លើអ្នក ទើបគេមិនប្រច័ណ្ឌ មិនហួងហែងអ្នកច្រើន ហើយមិនភ័យខ្លាចនឹងបាត់បង់អ្នក ជាងនេះទៅទៀត អាចមកពីគេមិនចង់បិទសិទ្ធ មនុស្សស្រីដែលគេស្រលាញ់។

រូបតំណាង
រូបតំណាង

ដូច្នេះហើយ មិនមែនឱ្យតែមនុស្សប្រុសមិនចេះប្រច័ណ្ឌ គឺដឹងតែមានន័យថាគេមិនបានស្រលាញ់នោះទេ ព្រោះក្តីស្រលាញ់ វាមិនបានស្ថិតនៅលើការមានចិត្តប្រច័ណ្ឌគ្នាឬក៏អត់នោះទេ តែវាស្ថិតនៅលើការយកចិត្តទុក និងការជឿជាក់លើគ្នា បែបនេះហើយ មនុស្សស្រីគួរតែកុំលួចតូចចិត្តតែម្នាក់ឯង បើអន់ចិត្តគួរណាតែពិភាក្សា ជាមួយមិត្តប្រុស ឬប្តីរបស់អ្នក នោះអ្នកទាំងពីរនឹងកាន់តែបានយល់ពីគ្នា។

រូបតំណាង
រូបតំណាង

ជារួមមក ក្តីស្រលាញ់ស្ថិតនៅលើការជឿជាក់គ្នា ម្យ៉ាងវិញទៀត ជាធម្មតាមនុស្សប្រុស មិនសូវគិតច្រើនទើបជាហេតុធ្វើឱ្យគេ មិនសូវចេះប្រច័ណ្ឌដូចជាមនុស្សស្រី បែបនេះហើយ បើចង់ឱ្យទំនាក់ទំនងស្នេហា កាន់តែមានភាពរឹងមាំនឹងគ្នា កុំដោយសារតែការប្រកាន់យក ការប្រច័ណ្ឌគ្នាឬក៏អត់នោះ មកបំផ្លាញក្តីសុខក្នុងទំនាក់ទំនងឱ្យសោះ៕

ប្រភពquora

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T