មានដំណោះស្រាយហើយ ចំពោះករណីលោកតាម្នាក់នេះ ផ្ទេរលុយជាង៧ម៉ឺនដុល្លារចូលខុសកុងធនាគារកាលពីប៉ុន្មានខែមុន

//s9.kh1.co/2c/2cc83a02955dcb95ea7a9b49f9c73dffec40858f.jpg
សង្គម

 ២៤-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខាងធនាគារយល់ព្រមសង់ប្រាក់មួយផ្នែកធំជូនទៅដល់លោកតា បើទោះបីជាវាមិនគ្រប់ចំនួនដើមដែលលោកតាខាតបង់ក៏ដោយ

អូស្ត្រាលី៖ ប្រិយមិត្តអ្នកអានប្រាកដជាបានជ្រាបខ្លះៗហើយ ចំពោះករណីលោកតាម្នាក់ឈ្មោះថា Gordon Layton អាយុ៨៨ឆ្នាំ និងមកពីរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី បានផ្ទេរប្រាក់ចំនួន៧១,៤០០ដុល្លារអាមេរិក ទៅកាន់គណនីរបស់គេដទៃកាលពីខែមិថុនាកន្លងទៅ ទាំងដែលគាត់ត្រូវផ្ទេរទៅឲ្យក្រុមហ៊ុនរើផ្ទះសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយលោកតាមិនដឹងទេថា គាត់បានរក្សាទុកនូវគណនីធនាគារក្រោមឈ្មោះម្ចាស់ខុស ហើយអ្នកដែលទទួលបានប្រាក់ពីគាត់ក៏បានបដិសេធមិនព្រមប្រគល់ប្រាក់ឲ្យមកវិញដែរ។ ចំណែកកូនស្រីរបស់គាត់បានដឹងកំហុសនេះក្នុងរយៈពេលបីម៉ោង ដែលវាយឺតពេលទៅហើយ ហើយប្រាក់ទាំងអស់ត្រូវបានគេដកចេញពីធនាគារក្នុងថ្ងៃតែមួយផងដែរ។ ទន្ទឹមនឹងនេះដែរ ខាងធនាគារបានព្យាយាមណាស់ដែរ តែមិនបានលទ្ធផលអ្វីឡើយ។ ងាកទៅខាងក្រុមហ៊ុនរើផ្ទះវិញ បានគំរាមកំហែងលោកតា ដោយចាត់វិធានវិធានការតាមផ្លូវច្បាប់ដើម្បីទទួលបានប្រាក់ដែលលោកតាជំពាក់ និងមានសិទ្ធិគ្រប់យ៉ាងផងដែរ។ ហើយប្រសិនបើមិនបានប្រាក់ត្រលប់មកវិញទេ លោកតាអាចនឹងត្រូវបង្ខំចិត្តលក់ផ្ទះ ដើម្បីយកប្រាក់សង់គេ ដែលជាហេតុធ្វើឲ្យលោកតាបង្កើតការរ៉ៃអង្គាសប្រាក់ នៅលើបណ្ដាញអ៊ីនធឺណេត។

យ៉ាងណាមិញ កាលពីថ្មីនេះ ខាងធនាគារបានទាក់ទងមកកាន់លោកតា ដោយនិយាយថា ពួកមានអារម្មណ៍ថាដំណើរការផ្ទៃក្នុងរបស់ពួកគេមួយចំនួន គួរណាស់តែអាចត្រូវបានដោះស្រាយល្អប្រសើរជាងនេះ តួយ៉ាងក្នុងករណីរបស់លោកតាផ្ទាល់ ដូចេ្នះពួកគេបានយល់ព្រមសង់ប្រាក់មួយផ្នែកធំជូនទៅដល់លោកតា បើទោះបីជាវាមិនគ្រប់ចំនួនដើមដែលលោកតាខាតបង់ក៏ដោយ។ ហើយចំពោះការអាណិតអាសូរពីខាងធនាគារនេះដែរ លោកតាភ្ញាក់ផ្អើលយ៉ាងខ្លាំង និងអរគុណដោយភាពសប្បាយរីករាយផងដែរ។

បន្ថែមពីនេះទៀត ខាងប៉ូលិសបានស៊ើបអង្កេតដោយរកឃើញថា អ្នកដែលទទួលបានប្រាក់ពីលោកតា គឺជាបុរសម្នាក់ដែលលោកតាបានជួលដើម្បីធ្វើការបញ្ជាក់ពីផ្ទះថ្មីរបស់គាត់ ហើយបុរសរូបនេះត្រូវបានចោទប្រកាន់ពីបទលួចទ្រព្យសម្បត្តិ។ ចំណែកសំណុំរឿងត្រូវបានគេពន្យារពេល ដែលគាត់នឹងត្រូវបង្ហាញខ្លួនម្ដងទៀតនៅឯតុលាការថ្ងៃទី១៨ ខែតុលាខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

លោកតា
លោកតា
ផ្ទះរបស់លោកតា
ផ្ទះរបស់លោកតា
បុរសដែលលោកតាផ្ទេរប្រាក់ខុសឲ្យ (នៅខាងឆ្វេងដៃ)
បុរសដែលលោកតាផ្ទេរប្រាក់ខុសឲ្យ (នៅខាងឆ្វេងដៃ)
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T