អនុវត្ត​តាម​វីធី​ទាំង​នេះ​ ជួយឲ្យ​បេះ​ដូង​មាន​សុខ​ភាព​ល្អ!

//s9.kh1.co/94/943b509f4fada51fde6148839d49a4f2deaee8e8.jpg
យល់ដឹង

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ការ​ញាំ​អាហារ​ដែល​ត្រឹម​ត្រូវ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវដ្ដ​ទៅ​ជា ជំងឺ​សរសៃ​ឈាម​បេះដូង បញ្ឈប់​​ការ​ឡើង​ទម្ងន់

ការ​ញាំ​អាហារ​ដែល​ត្រឹម​ត្រូវ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវដ្ដ​ទៅ​ជា ជំងឺ​សរសៃ​ឈាម​បេះដូង បញ្ឈប់​​ការ​ឡើង​ទម្ងន់ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​លើស​ឈាម។ ក្រៅពី​នេះ របបអាហារ​ត្រឹម​ត្រូវ​​ក៏​អាច​ជួយ​បន្ថយ​កម្រិត​កូលេស្តេរ់ូល និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​បាន​ទៀត​ផង។ ព្យាយាម​អនុវត្ត​តាម​តិចនិក​​ខាង​ក្រោម​នេះ​នឹង​ជួយ​គ្នា​យើង​ក្នុង​ការ​ញាំ​របប​អាហារ​ដែល​ត្រឹម​ត្រូវ​ដើម្បី​ជៀស​ផុត​ពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ជំងឺ​បេះ​ដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.រក្សា​តុល្យភាព​អាហារ

គ្នា​យើង​តែង​ផ្ដោត​លើ​របប​អាហារ​ដែល​មាន​តុល្យភាព​ល្អ។ អាហារ​សម្រាប់​សម្រក​ទម្ងន់​អាច​ និង​មិន​ផ្ដល់​នូវ​តុល្យភាព​នៃ​សារធាតុ​ចិញ្ចឹម​ដែល​យើង​ត្រូវ​ការ​នោះ​ទេ។ ជម្រើស​ដែល​ល្អ​នោះ​យើង​គួរ​តែ​ស្វែង​យល់​អំពី​អាហារ​ដែល​មាន​ក្នុង​ក្រុម​អាហារ​ដូច​ជា៖

  • បន្លែ​និង​ផ្លែ​ឈើ
  • អាហារ​ដែល​ភាគ​ច្រើន​ជា​ម្សៅ​ដូច​ជា នំប៉័ង អង្ករ ដំឡូង​និង​ប៉ាស្តា
  • គួរ​តែ​ជ្រើស​យក​ការ​ញាំ​គ្រាប់​ធញ្ញ​ជាតិ​បើ​អាច
  • ទឹក​ដោះ​គោ​ និង​ផលិត​ផល​ទឹក​ដោះ​​មួយ​ចំនួន
  • សាច់ ត្រី ស៊ុត សណ្ដែក​ និង​ប្រភព​ប្រូតេអ៊ីន​ផ្សេង​ទៀត​ដែល​មិន​មែន​ជា​ទឹក​ដោះ​គោ
  • កាត់បន្ថយការ​ញាំ​អាហារ ​និង​ភេសជ្ជៈ​ដែល​មាន​ខ្លាញ់​ ឬ​ស្ករ​ខ្ពស់​
  • ជ្រើស​យក​អាហារ​ដែល​មាន​ជាតិ ខ្លាញ់ អំបិល​និង​ស្ករ​ទាប​

២.បន្លែ​និង​ផ្លែ​ឈើ

ប្រសិន​បើ​គ្នា​យើង​ចង់​ស្គម​នោះ​ការ​ញាំ​របប​អាហារ​ដែល​មាន​តុល្យភាព​គួរ​តែ​បញ្ចូល​ផ្លែ​ឈើ​ និង​បន្លែ​ ឲ្យ​បាន​ច្រើន​ទៅ​ក្នុង​របបអាហារ​។ ដូច​គ្នា​ដែរ គ្នា​យើង​គួរ​ព្យាយាម​ញ៉ាំ​ បន្លែ និង​ផ្លែឈើ ប្រភេទ​ផ្សេងៗ​គ្នាពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​។​ ក្រៅពី​នេះ គ្រាប់​ផ្លែឈើ និង​ពពួក​សណ្ដែក ក៏​គួរ​បញ្ចូល​ក្នុង​របបអាហារ​ដែរ​។

៣.គ្រឿងស្រវឹង

​បើ​សិន​ជា​គ្នា​យើង​ជា​អ្នក​ផឹក​គ្រឿង​ស្រវឹង ត្រូវ​ផឹក​ដោយ​ការទទួល​ខុសត្រូវ មិន​ត្រូវ​ផឹក​ច្រើនពេក​នោះទេ​ មិន​ថា​យើង​ផឹក​រាល់ថ្ងៃ ឬ​ផឹក​ម្ដង​ម្កាល​នោះទេ​។​

៤.អំបិល

ការ​ញ៉ាំអាហារប្រៃ មាន​​អំបិល​ច្រើន​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​លើស​ឈាម ហើយ​​ការ​មាន​សម្ពាធ​ឈាម​ខ្ពស់​អាច​និង​បង្កើន​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​សរសៃ​ឈាម​បេះដូង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T