គ្រូពេទ្យចុះ​​យក​សំណាក​បាន​ប្រមាណ ១០០វត្ត​ហើយ គិតត្រឹមរសៀលនេះ

//s9.kh1.co/23/23c6c6548e4ea9aea564bb0747313d1f336ca137.jpg
សង្គម

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ចុះ​យក​សំណាក​បានប្រមាណ ១០០វត្ត​ហើយ ក្នុង​ចំណោម​វត្ត​ ១៥១ នៅ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ​ លោក​ ទេព គង្គា បាន​ឲ្យ​ដឹង​ថា​ ​ក្រុមគ្រូពេទ្យ​ធីតា និង​ក្រុម​គ្រូពេទ្យ​​មន្ទីរ​សុខាភិបាលរាជធានី បែងចែក​ជា​ ១០ក្រុម បានចុះ​យក​សំណាក​បានប្រមាណ ១០០វត្ត​ហើយ ក្នុង​ចំណោម​វត្តទាំង​ ១៥១ នៅ​រាជធានី​ភ្នំពេញ គិត​ត្រឹម​ម៉ោង​ជិត ៣ រសៀល​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុម​គ្រូពេទ្យ​បាននឹងកំពុង​នៅ​បន្ត​យក​សំណាក​តាម​វត្ត​មួយ​ចំនួន ហើយ​អាច​នឹង​បញ្ចប់​នៅ​ថ្ងៃ​នេះ ដោយសារ​ការ​យក​តេស្ត​សំណាក​ដោយ​ប្រើប្រាស់​ឧបករណ៍តេស្ត​រហ័ស​ Rapid ទទួល​លទ្ធផល​បាន​លឿន។ យ៉ាងណាមិញ លទ្ធផល​មិន​ទាន់​ដឹង​នៅឡើយទេ ​គឺត្រូវរង់ចាំរហូតដល់ម៉ោង ៤ ឬ ៥ល្ងាច ទើប​មាន​ការប្រជុំ​សរុប​របាយការណ៍​តួលេខ​ជា​ផ្លូវការ​។

គួរឱ្យដឹងដែរថា ក្រោយ​មានការ​ផ្ទុះ​កូវីដ​ពាក់ព័ន្ធ​ព្រះសង្ឃ​ និង​ពុទ្ធ​បរិស័ទ​រាប់​សិប​នាក់នៅ​វត្ត​ជំពុះ​ក្អែក​​កាលពីម្សិលមិញនេះ អាជ្ញាធរ​បាន​ចុះយក​​សំណាក​តាម​វត្ត​នានានៅរាជធានី​ភ្នំពេញ ហើយរាជរដ្ឋាភិបាលកម្ពុជាក៏​បានសម្រេចផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌផងដែរ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩៕

https://s9.kh1.co/__image/w=650,h=308,q=100/23/23c6c6548e4ea9aea564bb0747313d1f336ca137.jpg

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T