យល់ចិត្តគ្នាកម្រិតណាហើយ! ក្រោយលេងជាមួយគ្នាបានប៉ុន្មានប្រកួត Varane បានរៀបរាប់បែបនេះអំពីការចាប់ដៃគូគ្នាជាមួយ Maguire

//s9.kh1.co/e6/e67ed6ba43d4db561d4956636e717a56a6ce7441.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយលេងជាមួយគ្នាបានប៉ុន្មានប្រកួត Varane បានរៀបរាប់បែបនេះអំពីការចាប់ដៃគូគ្នាជាមួយ Maguire

បរទេស៖ កីឡាករ Raphael Varane បានរៀបរាប់អំពីការវិវឌ្ឍន៍ភាពជាដៃគូរបស់គាត់ជាមួយ Harry Maguire ក្នុងនាមជាខ្សែការពារកណ្តាលរបស់ក្រុម Manchester United។ ខណៈខ្សែការពារសញ្ជាតិ បារាំង រូបនេះជាកីឡាករមួយរូបដែលផ្លាស់មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះជាមួយ Jadon Sancho និង Cristiano Ronaldo

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Raphael Varane និង Maguire
  កីឡាករ Raphael Varane និង Maguire

Varane ពិតជាជោគជ័យខ្លាំងមែនទែនកំលុងពេលរួមរស់ជាមួយអតីតក្លិបចាស់ Real Madrid, តួយ៉ាងរូបគេធ្លាប់បានជួយឱ្យក្រុម អធិរាជសឈ្នះជើងឯកពានរង្វាន់ Champions league ចំនួន ៤ ដង និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ រូបគេធ្លាប់បានឈ្នះជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក នៅឆ្នាំ ២០១៨ ជាមួយក្រុមជម្រើសជាតិ បារាំង ផងដែរ។

  កីឡាករ Raphael Varane និង Maguire
  កីឡាករ Raphael Varane និង Maguire

ក្រោយបានចាប់ដៃគូគ្នានៅលើទីលានជាមួយ Maguire ឱ្យក្រុម Man UTD នាប៉ុន្មានប្រកួតកន្លងមកនេះ Varane បានរៀបរាប់អំពីស្ថានភាពរវាងពួកគេទាំង ២ ប្រាប់ទៅកាន់ទូរទស្សន៍ TV2 យ៉ាងដូច្នេះថា៖

គាត់ (Maguire) ជាកីឡាករកំពូលម្នាក់។ នៅលើទីលានពួកយើងតែងតែសិក្សាពីគ្នា ដើម្បីបន្ថែមការយល់ចិត្តឱ្យបានល្អជាងនេះ។ យើងតែងតែជជែកគ្នាដើម្បីស្វែងរកគន្លឹះ និងព្យាយាមសហការគ្នាឱ្យកាន់តែល្អប្រសើរ, ហើយនៅក្នុងវិធីទាំងអស់នោះ យើងគឺជួយគ្នាតាមរយៈការបត់បែនជួយគ្នានៅលើតួនាទីរបស់កីឡាករនីមួយៗ។ ពិតណាស់ នេះមិនមែនសម្រាប់តែខ្ញុំតែម្នាក់ និង Harry ប៉ុណ្ណោះទេ, ប៉ុន្តែវាគឺសម្រាប់ខ្សែការពារទាំងអស់គ្នា។ ជារឿងចាំបាច់ណាស់ យើងគឺត្រូវការពេលវេលាបន្ថែមទៀត ដើម្បីធានាថាពួកយើងកាន់តែរលូន, ហើយខ្ញុំហ៊ានប្រាកដថាពួកយើងនឹងធ្វើបានល្អ ដោយសារតែកីឡាកររបស់យើងសុទ្ធតែជាកីឡាករដែលមានគុណភាព។ ខ្ញុំគិតថា ម្តងបន្តិចៗយើងនឹងអាចអភិវឌ្ឍន៍ខ្លួនទៅមុខជាដរាប, ហើយនៅពេលនោះយើងនឹងអាចរកឃើញភាពជាដៃគូដែលមានស្ថេរភាពពេញលេញ៕

  កីឡាករ Raphael Varane
  កីឡាករ Raphael Varane
  កីឡាករ Raphael Varane

ប្រភពThe Mirror

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T