ជាអ្នកណា? Barcelona កំពុងដាក់គោលដៅ ក្នុងការផ្ទេរយកកីឡាករឆ្នើមរូបនេះ មកពី PL

//s9.kh1.co/20/20a248e245796d7d4b79674cb66529e9d0febe02.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Barcelona កំពុងដាក់គោលដៅ នាំយក Lacazette មករួមក្រុម

អឺរ៉ុប៖ ក្លិប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្រុម Arsenal មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Alexandre Lacazette
កីឡាករ Alexandre Lacazette

ជាការពិតណាស់ កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិបារាំងខាងលើ នៅឯកីឡដ្ឋាន Emirates នឹងត្រូវផុតកំណត់នៅខែមិថុនាខាងមុខនេះហើយ លើសពីនេះទៅទៀតមានរបាយការណ៍ថ្មីៗមួយចំនួនបានអះអាងថារូបគេទំនងជាមិនបន្តកុងត្រាថ្មីក្រោមការដឹកនាំលោក Mikel Arteta ឡើយ។

កីឡាករ Alexandre Lacazette និង លោក Mikel Arteta
កីឡាករ Alexandre Lacazette និង លោក Mikel Arteta

បើយោងទៅតាមសារកាសែត ​​Fichajes​ បានចុះផ្សាយថា ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Barcelona ដោយក្លិបចង់ផ្ទេរគេមកក្នុង តម្លៃខ្លួនទាប ស្របពេលដែល ពួកគេកំពុងមានបញ្ហាហិរញ្ញវត្ថុ។

គួរបញ្ជាក់ ផងដែរថា Lacazette បានស៊ុតបាល់បញ្ចូលទីចំនួន ៦៧ គ្រាប់និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមបាន ២៩ ដង ក្នុងការបង្ហាញខ្លួន ១៧៣ លើកសម្រាប់ក្រុម Arsenal ចាប់តាំងពីផ្ទេរមកពីក្លិប Lyon កាលពីខែកក្កដាឆ្នាំ ២០១៧ ។

ប្រភពSportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T