លេងល្អពេក! គ្រូ Bayern ថា បើលោកមានប្រាក់ក្នុងហោប៉ៅ លោកនឹងទិញយកកីឡាករឆ្នើម Chelsea រូបនេះ

//s9.kh1.co/a8/a86dd60323e1578469ae63e866a587c967af4f28.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក Julian Nagelsmann ចាប់អារម្មណ៍លើទម្រង់លេងរបស់ Antonio Rudiger

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Bayern Munich លោក Julian Nagelsmann បានសារភាពថា ប្រសិនបើលោកមានប្រាក់ក្នុងហោប៉ាវ គឺ លោកនឹងទិញយកខ្សែការពារ Antonio Rudiger មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Julian Nagelsmann
លោក Julian Nagelsmann

ជាការពិតណាស់ ក្រោមការដឹកនាំរបស់លោក Thomas Tuchel គឺ Rudiger បានក្លាយជាកម្លាំងស្នូលដ៏សំខាន់មួយដែលមិនអាចខ្វះបាន ដោយកាលពីរដូវកាលមុននោះ កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ បានរួមចំណែកយ៉ាងធំធេងក្នុងការជួយក្រុមឲ្យឈ្នះពានរង្វាន់ Champions League ព្រមទាំង រដូវកាលនេះកំពុងជួយក្រុមឲ្យឈរនៅក្នុងកំពូលតារាង Premier League ជាបណ្តោះអាសន្ន។

កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

លោក Nagelsmann បាននិយាយថា៖

ខ្ញុំនឹងមិននិយាយពីកីឡាករផ្សេងរបស់ក្លិបដទៃឡើយ ប៉ុន្តែ ក្នុងនាមខ្ញុំនិយាយជាអ្នកគាំទ្រ គឺ Rudiger ពិតជាអភិវឌ្ឍខ្លួនបានល្អមែនទែន។ លោក Tuchel ពិតជាបង្វឹកគាត់បានល្អណាស់ ហើយ ក្នុងពេលនេះគាត់ជាកីឡាករដ៏សំខាន់។ ខ្ញុំនឹងរង់ចាំមើលថាគាត់នៅសេសល់កុងត្រាប៉ុន្មានឆ្នាំទៀតជាមួយ Chelsea ហើយ ខ្ញុំនឹងមើលទៀតថា ខ្ញុំមានប្រាក់ប៉ុន្មាននៅក្នុងហោប៉ៅ៕

  លោក Julian Nagelsmann
កីឡាករ Antonio Rudiger
កីឡាករ Antonio Rudiger

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T