ចឹងសោះ? កីឡាករឆ្នើមរបស់ Chelsea រូបនេះប្រាប់ពីហេតុផលដែលគេសម្រេចចិត្តចេញពីក្លិប

//s9.kh1.co/fa/fa70cff948e9c94ec4e09f8e8f59a08be57da3af.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែការពារ Emerson ប្រាប់ពីហេតុផលដែលគេចាកចេញពី Chelsea

អឺរ៉ុប៖ អតីតខ្សែការពារក្រុមតោខៀវ Chelsea កីឡាករ Emerson Palmieri បានទម្លាយមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីផ្លាស់មកកាន់ Olympique Lyonnais។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Emerson Palmieri
កីឡាករ Emerson Palmieri

ជាការពិតណាស់ Emerson បានចូលរួមជាមួយក្រុមតោខៀវ Chelsea កាលពីខែមករា ឆ្នាំ ២០១៨ ក្នុងតម្លៃប្រមាណ ២០លានផោន(ឬប្រមាណ ២៧លានដុល្លារ)។ ថ្វីត្បិតតែគេទទួលបានកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំកន្លះក៏ពិតមែន ប៉ុន្តែ Emerson មិនដែលត្រូវបានគេមើលឃើញថាជាខ្សែការពារឆ្វេងជម្រើសទី ១ សម្រាប់ក្រុមទេ។

កីឡាករសញ្ជាតិអ៊ីតាលីខាងលើបាននិយាយថា៖

ខ្ញុំបានសំរេចចិត្តចាកចេញពី Chelsea ដោយសារតែខ្ញុំអស់តួនាទីនៅទីនេះទៀតហើយ។ លោក Roberto Mancini បានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែចូលលេងវិញ ហើយ ចាប់ផ្តើមសាជាថ្មី។ ក្លិប Lyon បានស្នើគម្រោងការថ្មីមួយដ៏ គួរឱ្យចាប់អារម្មណ៍ ហើយខ្ញុំក៏បានសម្រេចចិត្តទទួលយកសំណើនេះក្នុងរយៈពេលត្រឹមពីរ ឬ បីថ្ងៃប៉ុណ្ណោះ។ ខ្ញុំពេញចិត្តនឹងអ្វីដែលខ្ញុំបានសម្រេចចិត្ត៕

Emerson Palmieri

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T