លោក Mourinho ថា កីឡាករម្នាក់នេះគួរតែប្តូរសញ្ជាតិទៅ ប្រសិនបើលោក Southgate នៅតែបន្តមិនកោះហៅគេ

//s9.kh1.co/86/86bcc1759babf241c44bc7102d230f51aa8f9da5.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

លោក​ Jose Mourinho ចង់ឲ្យលោក Gareth Southgate កោះហៅ Tammy Abraham

អឺរ៉ុប៖ គ្រូបង្វឹកក្លិប Roma លោក Jose Mourinho បានទទូចឲ្យកីឡាករ Tammy Abraham ផ្លាស់ប្តូរសញ្ជាតិពីអង់គ្លេស មក នីហ្សេរីយ៉ា ប្រសិនបើអ្នកចាត់ការក្រុមលោក Gareth Southgate នៅតែបន្តមិនកោះហៅរូបគេឲ្យចូលរួមជាមួយក្រុមជម្រើសជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho និង Tammy Abraham
លោក Jose Mourinho និង Tammy Abraham

ជាការពិតណាស់ Abraham មានពុកម្តាយ ជាជនជាតិនីហ្សេរីយ៉ា ប៉ុន្តែ រូបគេមានកំណើតនៅលើទឹកដីអង់គ្លេស ដូច្នេះ គេក៏បានសម្រេចចិត្តបដិសេធក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ា ដើម្បីលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស។ យ៉ាងណាក្តី ការសម្រេចចិត្តនេះមិនទាន់ចេញជាផ្លែផ្កានៅឡើយទេ ដោយ រូបគេធ្លាប់បង្ហាញខ្លួនបានតែបី​ប្រកួតប៉ុណ្ណោះ និង មួយរយៈក្រោយនេះមិនមានឈ្មោះកោះហៅតែម្តង។

  កីឡាករ Tammy Abraham
  កីឡាករ Tammy Abraham

លោក Mourinho បាននិយាយថា៖

ខ្ញុំកំពុងព្យាយាមបង្កើតខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់លោក Southgate។ យ៉ាងណាក្តី ប្រសិនបើគាត់មិនមានភ្នែកមើល និង មិនកោះហៅ Abraham ឲ្យជាប់ក្រុមជម្រើសជាតិទេ នោះ ខ្ញុំនឹងណែនាំគេឲ្យផ្លាស់ប្តូរសញ្ជាតិ៕

លោក Jose Mourinho
 កីឡាករ Tammy Abraham
 កីឡាករ Tammy Abraham

ប្រភពpulse

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T