ENHYPEN បំបែកឯតទគ្គកម្មផ្ទាល់ខ្លួនជាមួយចំនួន Pre-Orders អាល់ប៊ុមច្រើន សឹងមិនគួរឲ្យជឿ!

//s9.kh1.co/1f/1f14901e644c4b88e7bc62be14e1b42583022af3.jpg
យុវវ័យ

 ២៤-កញ្ញា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

មិនទាន់ចេញផ្លូវការផង ENHYPEN បំបែកឯតទគ្គកម្មផ្ទាល់ខ្លួនជាមួយចំនួន Pre-Orders អាល់ប៊ុមថ្មី «DIMENSION: DILEMMA» ច្រើនលើសពី ៦០០,០០០ Stock !

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៣ ខែ កញ្ញា ក្រុម ENHYPEN ត្រូវបានគេរាយការណ៍ថា អាល់ប៊ុមថ្មីចុងក្រោយរបស់ពួកគេ ដែលមានចំណងជើងថា «DIMENSION: DILEMMA» ដែលនឹងចេញជាផ្លូវការនៅថ្ងៃទី១២ ខែ តុលា ឆ្នាំ ២០២១ ខាងមុខនេះ បច្ចុប្បន្នមានការបញ្ជាទិញទុកមុនលើសពី ៦០០,០០០ Stock

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ENHYPEN
ENHYPEN

ចំនួននៃការបញ្ជាទិញទុកមុន ឬ Stock Pre-orders គឺជាចំនួនស្តុកអាល់ប៊ុមដែលត្រូវបានផលិតមុនការចេញអាល់ប៊ុម ដោយទិន្នន័យនេះ គឺជាការតម្រូវតាមការប៉ាន់ស្មានដែលបានគណនាដោយផ្អែកលើកត្តាផ្សេងៗរួមទាំងចំនួនអាល់ប៊ុមដែលអ្នកគាំទ្របានបញ្ជាទិញជាមុន។

ENHYPEN
ENHYPEN

នេះមានន័យថា ENHYPEN បានបំបែកឯតទគ្គកម្មអាល់ប៊ុមមុនរបស់ពួកគេដែលមានចំណងជើងថា «BORDER: CARNIVAL» ចេញផ្សាយកាលពីខែ មេសា ឆ្នាំ ២០២១ ដោយទទួលបានការ Pre-orders ទុកមុនចំនួន ៤០០,០០០Stock

ENHYPEN
ENHYPEN

ប្រភព ៖ Soompi                  

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T