អ្នកណាមិនភ្ញាក់ផ្អើល គ្រាន់លឺថា BigHit សង់ផ្ទះឯកជនសម្រាប់ BTS ថត In The SOOP វគ្គ២!

//s9.kh1.co/51/51a41154b98b9a4d714ed43d34e508dda0299359.jpg
យុវវ័យ

 ២៥-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ចំណាយមិនតិចទេ! អ្នកលេងអ៊ីនធើណែតតកំពុងភ្ញាក់ផ្អើលចំពោះ «BTS In The SOOP» រដូវកាលទី២ លឺថាលួចទៅសង់ផ្ទះឯកជនសម្រាប់ BTS ទៀតផង

កូរ៉េខាងត្បូង ៖ ថ្មីៗនេះវីដេអូខ្លីដំបូងសម្រាប់ការត្រឡប់មកវិញនៃកម្មវិធី «BTS In The SOOP» រដូវកាលទី២ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយត្រូវបានបង្ហាញព័ត៌មានបន្តិចបន្តួចអំពីកម្មវិធីនេះ ជាពិសេសត្រូវបានគេកត់សម្គាល់ឃើញថាមានផ្ទះឯកជនមួយត្រូវបានសាងសង់ឡើងសម្រាប់សមាជិក BTS តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

យោងតាមវីដេអូខ្លីនេះ ក្រុមផលិតត្រូវបានគេផ្តល់ពេលឲ្យបីខែ ដើម្បីសាងសង់ផ្ទះទទួលភ្ញៀវសម្រាប់ការសម្តែងរបស់តារា Kpop លំដាប់ពិភពលោកមួយនេះ ហេតុផលអាចដោយសារតែចំនួនអ្នកគាំទ្រដែលបានសម្រុកទៅកន្លែងវិស្សមកាល «BTS In The SOOP» រដូវកាលមុនច្រើនពេក ដូច្នេះពេលនេះក្រុមផលិតបានសាងសង់ផ្ទះវិស្សមកាលឯកជនមួយនៅចំកណ្តាលព្រៃដែលនឹងត្រូវលាក់ទុក។

BTS
BTS

ជាមួយនឹងឈុតខ្លីដំបូងដែលបានបញ្ចេញអ្នកនិយមលេងអ៊ីនធើណែតជាច្រើនចាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចថាទទួលបានការឧបត្ថម្ភច្រើនពីក្រុមហ៊ុនផ្សេងៗ និងហើយអាចសាងសង់ផ្ទះធំៗបែបនេះបាន ព្រមទាំងមតិមួយចំនួនទៀតដូចខាងក្រោម ៖

អស្ចារ្យណាស់ ទំហំផ្ទះគឺមើលទៅធំអស្ចារ្យណាស់។ ខ្ញុំចង់រស់នៅក្នុងផ្ទះបែបនេះ។ ខ្ញុំពិតជាចង់មានឱកាសទៅលេងទីនោះដូចជាដំណើរកម្សាន្ត។ ពួកគេត្រូវតែប្រើលុយច្រើនសម្រាប់រឿងនេះ។ នេះពិតជាអស្ចារ្យណាស់។ ខ្ញុំគិតថាពួកគេអាចប្រើវាជាផ្ទះវិស្សមកាលឯកជនរបស់ BTS។ «BTS In The SOOP» រដូវកាលទី២ ពិតជាមិនធម្មតាមែន។ ខ្ញុំពិតជាចង់មើល «BTS In The SOOP» ឥឡូវនេះ។ មិនប្លែកទេដែល BTS អាចធ្វើរឿងបែបនេះបាន វាសមហើយជាមួយនឹងប្រជាប្រិយភាពរបស់ពួកគេ។ Wow!! ខ្ញុំពិតជារំភើបណាស់…៕

មតិមហាជន

ជ្រាបច្បាស់ សូមទស្សនាវីដេអូ និងរូបភាពខាងក្រោម ៖

ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
ទិដ្ឋភាព «BTS In The SOOP» រដូវកាលទី២
«BTS In The SOOP» រដូវកាលទី២

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T