ក្រុមគ្រូពេទ្យចុះយកសំណាកព្រះសង្ឃ តាអាចារ្យ និងកូនសិស្សលោក នៅតាមវត្ត​ក្នុងរាជធានីភ្នំពេញ ក្រោយផ្ទុះករណីឆ្លងកូវីដ១៩

//s9.kh1.co/aa/aa8b744745828e4ddb5c77eddc3e7c491c4fc97a.jpeg
សង្គម

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាលប្រមាណ ១០០នាក់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាក​ព្រះសង្ឃ និងកូនសិស្សលោក នៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា នេះប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត ងី មានហេង បញ្ជាក់ថា ក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាលប្រមាណ ១០០នាក់ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងចុះយកសំណាក​ព្រះសង្ឃ និងកូនសិស្សលោក នៅតាមវត្តចំនួន ១៥១វត្ត នៅក្នុងរាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីមានវត្តអារាមមួយចំនួន ផ្ទុះជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្នុងករណីរកឃើញព្រះសង្ឃ និងកូនសិស្សលោកមានឆ្លងជំងឺកូវីដ​១៩​ នឹងត្រូវដាក់ឲ្យព្យាបាលនៅតាមមួយអារាមតែម្តង ចំពោះវត្តណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែប្រសិនបើវត្តទាំងនោះ មិនមានអាចព្យាបាលបានទេ​ នោះនឹងបញ្ជួនទៅព្យាបាល នៅតាមមណ្ឌលព្យាបាលផ្សេងៗ។ ​ដោយឡែក ចំពោះព្រះសង្ឃ កូនសិស្ស ឬអាចារ្យ ដែលពាក់ព័ន្ធនឹងឲ្យធ្វើចត្តាឡីស័ក នៅក្នុងវត្តតែម្តង៕

https://s9.kh1.co/__image/w=650,h=433,q=100/ff/ffc92c320041d986cf8c82601aab27e9fa9419d4.jpg
https://s9.kh1.co/__image/w=650,h=465,q=100/aa/aa8b744745828e4ddb5c77eddc3e7c491c4fc97a.jpeg

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T