សហភាពអឺរ៉ុបចង់ឲ្យឧបរកណ៍អេឡិចត្រូនិចទាំងឡាយ ប្រើរន្ធសាកស្ដង់ដារ USB-C ជារួម តែធ្វើឲ្យ Apple មិនសប្បាយចិត្ត

//s9.kh1.co/1c/1c8ef5019de666667dcd5c8d74e282f14e6f95f2.jpg
បច្ចេកវិទ្យា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខណៈពេលដែលច្បាប់ថ្មីនេះនៅយូរទៀតមុននឹងចូលជាធរមាន ក្រុមហ៊ុន Apple អាចបង្ខំឲ្យធ្វើការផ្លាស់ប្ដូរផលិតផលរបស់ខ្លួន។

បរទេស៖ សហភាពអឺរ៉ុបបានស្នើច្បាប់ថ្មីនៅថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវប្រើរន្ធសាកស្ដង់ដារ USB-C នៅលើស្មាតហ្វូន ថេប្លេត កាមេរ៉ា ទូរសព្ទ ឧបករណ៍បំពងសំឡេងចល័ត និងប្រព័ន្ធវីដេអូហ្គេមកាន់លើដៃ។ ការផ្លាស់ប្ដូរនេះគឺជាការបរាជ័យមួយ សម្រាប់ក្រុមហ៊ុន Apple ដែលប្រើរន្ធសាក Lightning នៅលើទូរសព្ទ iPhone។ ខណៈពេលដែលច្បាប់ថ្មីនេះនៅយូរទៀតមុននឹងចូលជាធរមាន ក្រុមហ៊ុន Apple អាចបង្ខំឲ្យធ្វើការផ្លាស់ប្ដូរផលិតផលរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រី Margrethe Vestage ប្រធានផ្នែកបច្ចេកវិទ្យារបស់សហភាពអឺរ៉ុបបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «អ្នកប្រើប្រាស់អឺរ៉ុបមានការខកចិត្តយូរហើយ អំពីឆ្នាំងសាកដែលមិនត្រូវគ្នា គរទុកចោលនៅក្នុងថតតុរបស់ពួកគេ។ យើងបានផ្ដល់ពេលវេលាជាច្រើនដល់ឧស្សាហកម្ម ដើម្បីរកដំណោះស្រាយដោយខ្លួនឯង។ ឥឡូវនេះ ដល់ពេលហើយ សម្រាប់សកម្មភាពនីតិប្បញ្ញត្តិ សម្រាប់ឆ្នាំងសាកធម្មតា»។

ពលរដ្ឋសហភាពអឺរ៉ុបជាច្រើនជាមធ្យមមានឆ្នាំងសាកទូរសព្ទចំនួន៣ នេះបើយោងតាមគណៈកម្មការអឺរ៉ុប។ ប៉ុន្តែអ្នកប្រើប្រាស់ចំនួន៣៨ភាគរយមិនអាចសាកថ្មទូរសព្ទរបស់ពួកគេ យ៉ាងហោចណាស់ម្ដង ដោយសារតែពួកគេមានឆ្នាំងសាកមិនត្រឹមត្រូវ។ ប្រហែល២.៨ពាន់លានដុល្លារ ត្រូវបានចំណាយជារៀងរាល់ឆ្នាំលើឆ្នាំងសាកតែឯង ដោយមិនរាប់បញ្ចូលឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ នេះបើយោងតាមគណៈកម្មការ៕

USB-C ខាងឆ្វេង ចំណែក Lighting នៅខាងស្ដាំ
USB-C ខាងឆ្វេង ចំណែក Lighting នៅខាងស្ដាំ

​ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T