ទំនងអត់? Chelsea ចាប់អារម្មណ៍ចង់ចូលដណ្ដឹងយកតារាជួរមុខនៅ Juventus រូបនេះ

//s9.kh1.co/4a/4aef81198c4ce67a13027455066c3a9fad630422.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Chelsea ចង់ទិញយកខ្សែការពារម្នាក់នៅ Juventus

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានបង្វែរចំណាប់អារម្មណ៍ចង់ទិញយកខ្សែការពារ Matthijs De Ligt ពី Juventus វិញក្រោយបរាជ័យក្នុងការទិញយក Jules Kounde ពី Sevilla ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Matthijs De Ligt
ខ្សែការពារ Matthijs De Ligt

ភាគីលោកគ្រូបង្វឹក Thomas Tuchel កំពុងខ្វះខ្សែការពារបន្ទាប់ពីការចាកចេញរបស់ Kurt Zouma ទៅកាន់ West Ham ឯចំណែក Antonio Rudiger ក៏លេចឮព័ត៌មានថាអាចនឹងមិនបន្តកុងត្រាថ្មីផងដែរ។

ខ្សែការពារ Kurt Zouma
ខ្សែការពារ Kurt Zouma

Chelsea ធ្លាប់ចែចង់យក Kounde ពី Sevilla តែចុងក្រោយថ្នាក់ដឹកនាំថរបស់ក្លិបនៅ La Liga មួយនេះសម្រេចចិត្តមិនលក់កីឡាករសញ្ជាតិបារាំងនេះឡើយ។

ខ្សែការពារ Jules Kounde
ខ្សែការពារ Jules Kounde

ឥលូវនេះយោងតាមសារព័ត៌មាន Calciomercato គឺ Chelsea ងាកមកចង់អារម្មណ៍ខ្សែការពារវ័យក្មេងសញ្ជាតិហូឡង់របស់ Juventus វិញខណៈ De Ligt ក៏ធ្លាប់លេចឮព័ត៌មានចចាមអារ៉ាមថាចង់ចាកចេញពីទឹកដីក្រុង Turin ផងដែរ។

ខ្សែការពារ Matthijs De Ligt
ខ្សែការពារ Matthijs De Ligt

ប៉ុន្តែបញ្ហាគឺ Juventus មិនព្រមលែងដៃពីតារាវ័យក្មេងរូបនេះងាយៗទេដោយគេចាត់ទុកជាកីឡាករសំខាន់មួយរូបក្នុងក្រុមរបស់លោក Max Allegri

ខ្សែការពារ Matthijs De Ligt
ខ្សែការពារ Matthijs De Ligt

យ៉ាងណាមិញ បើទិញយក Matthijs De Ligt មិនបាន Chelsea គ្រោងនឹងងាកមកចាប់អារម្មណ៍ខ្សែការពារ Marquinhos នៃក្លិប Paris Saint-Germain វិញ៕

ខ្សែការពារ Marquinhos
ខ្សែការពារ Marquinhos

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T