អុញនោះ! កីឡាករ Liverpool រូបនេះទំនងជាមិនបន្តកុងត្រាថ្មីជាមួយក្លិបឡើយ

//s9.kh1.co/ca/cae3b77878629154e4f682a3f58d3129f6a732f6.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ខ្សែបម្រើរបស់ Liverpool រូបនេះនឹងមិនបន្តកុងត្រាថ្មីទេ

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍ ខ្សែបម្រើ Naby Keita ទំនងជាមិនបន្តកុងត្រាថ្មីជាមួយក្លិបហង្សក្រហម Liverpool នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែបម្រើ Naby Keita
ខ្សែបម្រើ Naby Keita

Liverpool បានចាប់ផ្ដើមចរចាបន្តកុងត្រាថ្មីដល់តារាជួរមុខមួយចំនួនរបស់ខ្លួនដូចជា Virgil van Dijk, Jordan Henderson និង Allison ជាដើមដែលពួកគេសុទ្ធសឹងតែយល់ព្រមបន្តកុងត្រារួចអស់ទៅហើយ ដូច្នេះ Keita គឺជាអ្នកបន្ទាប់ប៉ុន្តែគេទំនងជាមិនបន្តកុងត្រាថ្មីទេ។

ខ្សែបម្រើ Naby Keita
ខ្សែបម្រើ Naby Keita

ខ្សែបម្រើរូបនេះនៅសល់កុងត្រាតែ២ឆ្នាំទៀតប៉ុណ្ណោះហើយ Liverpool ចង់ចងជើងគេទុកដោយកុងត្រារយៈពេលវែងដោយសារព័ត៌មាន BILD Football បានបង្ហើបថា Keita នឹងព្រមបន្តកុងត្រាថ្មីគឺទាល់តែមាននាទីបានចូលលេងទៀងទាត់ក្នុងក្រុម។

ខ្សែបម្រើ Naby Keita
ខ្សែបម្រើ Naby Keita

Naby Keita មិនមែនជាកីឡាករជួរមុខដែលជាប់ជម្រើស១១នាក់ដំបូងទៀងទាត់នោះឡើយតាំងពីរូបគេផ្ទេរពី RB Leipzig មកទឹកដី Anfield កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួននៅក្របខណ្ឌ Premier League បានតែ១០ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន៕

ខ្សែបម្រើ Naby Keita
ខ្សែបម្រើ Naby Keita

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T