ចាំបានអត់! អក្សរសិល្ប៍ខេមរនិយមខ្មែរប៉ុន្មានរឿងនេះ វាសនាអភ័ព្វកំណត់ឲ្យតួស្រីស្លាប់ក្នុងរឿង?

//s9.kh1.co/c0/c07e5c0d2cb2f6aea6db0d70117a3d57307e9dd0.png
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អក្សរសិល្ប៍ខេមរនិយមខ្មែរប៉ុន្មានរឿងនេះ វាសនាអភ័ព្វកំណត់ឲ្យតួស្រីស្លាប់ក្នុងរឿង

យល់ដឹង: អក្សរសិល្ប៍ មកពីពាក្យ អក្សរ + សិល្ប៍ ដោយនិយមន័យនៃពាក្យថា អក្សរ គឺសម្តៅទៅលើស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា និងបង្កើតឡើងដោយក្រុមមនុស្ស។ រីឯពាក្យថាសិល្ប៍ ឬសិល្បៈ គឺជាការតាក់តែង ការរចនា ឆ្លាក់ គូរប្រកបដោយទេពកោសល្យ។ ផ្អែកតាមនិយមន័យដែលផ្តល់ដោយលោកបណ្ឌិតកេង វ៉ាន់សាក់ លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធីរបស់អ្នកនិពន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជឿជាក់ ប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសយុវជន និងសិស្សានុសិស្ស ប្រាកដជាធ្លាប់បានទទួលជ្រាប និងដឹងខ្លះៗរួចមកហើយអំពីអត្ដបទអក្សរសិល្ប៍ខេមរនិយមមួយចំនួន ដែលបានបង្ហាញពីតថភាពពិតនៅក្នុងសង្គម និងជាពិសេសទៅទៀតនោះ គឺវាសនានៅក្នុងរឿងដែលកំណត់ដោយអ្នកនិពន្ធ បានចារកំណត់ឲ្យតួឯកស្រីក្នុងរឿងបានទទួលមរណភាព។ 

ថ្ងៃនេះខ្មែរឡូត សូមលើកយកនូវសាច់រឿងចំនួន៤ ដែលនៅទីបញ្ចប់តួអង្គឯកស្រីបានទទួលមរណភាពមកសម្រាយជូនមិត្តអ្នកអាន សូមទស្សនាដូចខាងក្រោម៖

១. រឿង ទុំទាវ (និពន្ធដោយ ភិក្ខុ សោម គ.ស១៩១៥)

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ នៅក្នុងរឿងដ៏ល្បីប្រចាំប្រវត្តិអក្សរសិល្ប៍ខ្មែរមួយនេះ នាងទាវ ដែលជាតួអង្គឯកក្នុងរឿងនេះ បានទទួលមរណភាពនៅវគ្គបញ្ចប់ក្រោមដើមពោធិ៍ជើងខាល។

 រឿង ទុំទាវ
 រឿង ទុំទាវ

២. រឿង ផ្កាស្រពោន (និពន្ធដោយលោក នូហាច គ.ស ១៩៤៨)

រឿងរ៉ាវស្នេហាដ៏សែនកម្សត់រវាងប៊ុន ធឿន និងវិធាវី ត្រូវបានចារឹកថាជាស្នេហ៍សោះមួយក្នុងប្រវត្តិអក្សរសិល្ប៍ខេមរនិយម។ ដោយមិនយល់ព្រមតាមពាក្យម្តាយ រៀបការជាមួយណៃស៊ត ទីបញ្ចប់វិធាវី ក៏បានទទួលមរណភាពដោយសារតែជំងឺរហូតដល់ក្អួតឈាមស្លាប់។

រឿង ផ្កាស្រពោន
រឿង ផ្កាស្រពោន

៣. រឿង ព្រះអាទិត្យថ្មីរះលើដែនដីចាស់ (និពន្ធដោយ លោក សួនសុរិន្ទ គ.ស ១៩៦០-១៩៦១)

នាងសយ ប្រពន្ធសមដែលជាតួឯកនៅក្នុងវណ្ណកម្មពានរង្វាន់ឥន្រ្ទទេវីនេះ បានទទួលមរណភាពដោយសារតែសម្រាលកូនមិនរួច។

 រឿង ព្រះអាទិត្យថ្មីរះលើដែនដីចាស់ 
 រឿង ព្រះអាទិត្យថ្មីរះលើដែនដីចាស់ 

៤. រឿង ភូមិ តិរិច្ឆាន (និពន្ធដោយ លោកឌឹកគាម និងឌឿក អំ ចងក្រងនិពន្ធនៅឆ្នាំ ១៩៦៤ ដល់ ១៩៦៥ ហើយចេញផ្សាយជាសាធារណៈ នៅឆ្នាំ ១៩៧១)

នាងតុំកំសត់ គឺជាប្រពន្ធទី១របស់សុវណ្ណដែលត្រូវស្លាប់ដោយសារខ្វះថវិកា​ព្យាបាលជម្ងឺ បន្ទាប់ពីសម្រាលកូនរួច៕

រឿង ភូមិ តិរិច្ឆាន 
រឿង ភូមិ តិរិច្ឆាន 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T