ល្បីថាលែងលះគ្នា?! មានអី Jun Ji Hyun បន្តធ្វើរឿងនេះជាមួយស្វាមី!

//s9.kh1.co/69/6948f402456261becc0c034a4d3995f39124ff12.jpg
យុវវ័យ

 ២៤-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា Jun Ji Hyun ត្រូវបានគេប្រទះឃើញណាត់ស្វាមីនៅទីសាធារណៈច្រើនកន្លែង ដោយមហាជនគិតថា ជាហេតុដើម្បីបិទព័ត៌មានចចាមអារ៉ាមលែងលះគ្នា!

កូរ៉េខាងត្បូង ៖ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានរាយការណ៍ថាតារាសម្តែងស្រីលំដាប់ប្រទេស Jun Ji Hyun ត្រូវបានគេប្រទះឃើញណាត់ជួបជាមួយស្វាមីរបស់នាងនៅម្ដុំៗ Incheon ហេតុផលមហាជនគិតថាធ្វើបែបនេះគឺដើម្បីបិទពាក្យចចាមអារ៉ាមលែងលះគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jun Ji Hyun
Jun Ji Hyun

ដោយយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗនៅថ្ងៃទី២៣ ខែ កញ្ញា បានឲ្យដឹងថា តារាសម្តែងស្រី Jun Ji Hyun ត្រូវបានគេប្រទះឃើញកំពុងមានភាពរីករាយជាមួយលោក Choi Jun Hyuk ដែលជាស្វាមីរបស់នាងកាលពីដើមខែនេះ ដោយមហាជនជាច្រើនបានប្រទះឃើញតារាសម្តែងកំពូលម្នាក់នេះ និងស្វាមីប្តីរបស់នាងនៅក្នុងហាងកាហ្វេ ដើរលេង ព្រមទាំងញ៉ាំអាហារនៅភោជនីយដ្ឋានមួយក្នុងតំបន់ Songdo-District ផងដែរ។

Jun Ji Hyun
Jun Ji Hyun

គួរបញ្ជាក់ផងដែរថា នៅដើមឆ្នាំនេះ ក្នុងខែ មិថុនា មានពាក្យចចាមអារ៉ាមថាស្វាមីរបស់ Jun Ji Hyun បានស្នើសុំលែងលះពីតារាសម្តែងស្រីរូបនេះតាមបណ្តាញអ៊ីនធើណែត តែខាងក្រុមរបស់នាង Culture Depot បានបដិសេធយ៉ាងដាច់អហង្ការថាមិនមែនជាការពិតទេ។

Jun Ji Hyun
Jun Ji Hyun

ឥឡូវនេះវាហាក់ដូចជា Jun Ji Hyun បានបិទជាផ្លូវការនូវពាក្យចចាមអារ៉ាមលែងលះស្វាមី ដោយជះលទ្ធផលល្អប្រសើរ ជាមួយនឹងការបង្ហាញខ្លួនថ្មីៗនេះរបស់នាង និងស្វាមីដែលត្រូវបានគេប្រទះឃើញមានទំនាក់ទំនងល្អដូចគូស្វាមីភរិយាដើរលេងជុំគ្នាជារឿងធម្មតា៕

Jun Ji Hyun
Jun Ji Hyun

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T