Butter គឺជាចម្រៀងទី២ របស់ BTS សម្រេចបាន «Double Platinum» ពីអាមេរិក!

//s9.kh1.co/b5/b58e7499b69a81e905b7b348fdd44196fc59244f.jpg
យុវវ័យ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូមអបអរសាទរ! បច្ចុប្បន្នបទ Butter គឺជាចម្រៀងទី២ របស់ BTS ដែលសម្រេចបានវិញ្ញាបនបត្រ «Double Platinum» ពីសហរដ្ឋអាមេរិក បន្ទាប់ពីបទ Dynamite

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ ២០២១ ម្សិលមិញនេះ ខាងសមាគមកំណត់ត្រាឧស្សាហកម្មរបស់អាមេរិក Recording Industry Association of America (RIAA) បានប្រកាសថាបទ Butter របស់ BTS ទទួលបានវិញ្ញាបនបត្រសំខាន់ៗចំនួន ៣ ពីសមាគមខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ជាក់ស្ដែង ក្នុងពេលតែមួយ វិញ្ញាបនបត្រទាំង ៣ ដែល​ BTS ទទួលបានតាមរយៈបទ Butter ពីសមាគម RIAA របស់សហរដ្ឋអាមេរិក រួមមាន ៖ វិញ្ញាបនបត្រ Certified Gold វិញ្ញាបនបត្រ Certified Platinum  និងវិញ្ញាបនបត្រ Certified Double Platinum

BTS
BTS

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នបទ Butter គឺជាបទចម្រៀងទី២ របស់ BTS ដែលរកបានវិញ្ញាបនបត្រ Double Platinum ពីសមាគម RIAA ប្រចាំនៅសហរដ្ឋអាមេរិក បន្ទាប់ពីបទ Dynamite ដែលធ្លាប់ទទួលបានវិញ្ញាបនបត្រនេះជាលើកដំបូង កាលពីខែ មីនា កន្លងទៅ៕

សូមអបអរ BTS ចំពោះកំណត់ត្រាថ្មីនេះ!

ប្រភព ៖ Soompi

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T