ចេញហើយ! ថ្ងៃដែល R.Madrid និង Barca ត្រូវប៉ះគ្នាជើងទីមួយ នៅរដូវកាលនេះ

//s9.kh1.co/30/30a985dd94c78a51a5c5c158e42f2aea15e79bff.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចេញហើយ ថ្ងៃដែល R.Madrid និង Barca ត្រូវប៉ះគ្នាជើងទីមួយ នៅរដូវកាលនេះ។

អេស្ប៉ាញ៖ ជឿជាក់ថា ប្រិយមិត្ដបាល់ទាត់ភាគច្រើនប្រាកដជាទទឹងរង់ចាំការប្រកួតដ៏ធំប្រចាំលីគកំពូលអេស្ប៉ាញ La Liga ឬហៅថាជំនួប El Clasico រវាងក្រុមស្ដេចស Real Madrid និងក្រុមអ្នកមានបុណ្យ Barcelona ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

យ៉ាងណាមិញ យោងតាមសារព័ត៌មានអេស្ប៉ាញ football-espana បានឲ្យដឹងថា កាលបរិច្ឆេទនៃការប្រកួតជើងទីមួយ (ការប្រកួតសប្ដាហ៍ទី១០) ត្រូវបានបញ្ជាក់ហើយ ដោយក្រុម Real Madrid នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដី Camp Nou នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ នាវេលាម៉ោង ៩ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) ។

រូបភាព
រូបភាព

គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៦នៃក្របខណ្ឌ La Liga ក្រុម Real  Madrid កំពុងតែកាន់កាប់កំពូលតារាង ដោយមាន ១៦ពិន្ទុក្នុងដៃ ខណៈក្រុម Barca កំពុងឈរនៅលេខរៀងទី៧ ដោយទើបមានតែ៩ពិន្ទុប៉ុណ្ណោះ៕

ប្រភពfootball-espana

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T