មិនជាប់សាច់ឈាមបន្តិច​ តែម៉េចពួកគេ មុខស្រដៀងគ្នាខ្លាំងម៉េះ

//s9.kh1.co/6c/6c01d2594803b1878dfdd58c6455ea961559c7bd.png
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាកូរ៉េទាំងពីររូបនេះកំពុងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមុខមាត់ពួកគេ ទោះបីជាមិនមែនជាបងប្អូនមិនជាប់សាច់ឈាមបន្ដិចទេ តែពួកគេមានមុខមាត់ស្រដៀងគ្នា។

កម្សាន្ត៖ អ្នកគាំទ្រតារាកូរ៉េកំពុងតែមានចំណាប់អារម្មណ៍ជាខ្លាំងទៅលើតារា២រូបដែលមានមុខមាត់ស្រដៀងគ្នាដូចបងប្អូនបង្កើត ប៉ុន្ដែអ្នកទាំងពីរមិនជាប់សាច់ឈាមសូម្បីបន្ដិចហើយថែមទាំងមានភាពខុសគ្នាដាច់តែម្ដង។ ហ្វេនៗនិយាយថា Ni Ki និង Hoyeon សមជាសាច់ញាតិនឹងគ្នាព្រោះពួកគេមានទម្រង់មុខដូចគ្នាតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ni Ki
Ni Ki

តារាប្រុសសញ្ជាតិជប៉ុន Ni Ki គឺជាសមាជិកក្រុម ENHYPEN ដែលជាតារា Kpop ដ៏ល្បីល្បាញមានអ្នកគាំទ្រច្រើននៅកូរ៉េ។ Ni Ki មានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែខ្លួនមានសមត្ថភាពពិសេសសាកសមជាតារា Kpop ដែលឆ្លងកាត់ការប្រកួតជាប់នៅក្នុងកម្មវិធី I-land កាលពីឆ្នាំ២០២០កន្លងទៅ។ 

Ni Ki
Ni Ki

ចំណែក Jung Hoyeon គឺជាតារាបង្ហាញម៉ូតរបស់កូរ៉េមួយរូប នាងមិនសូវមានមហាជនស្គាល់ប៉ុន្មានទេ ប៉ុន្ដែបន្ទាប់ពី Heyeon បង្ហាញមុខនៅក្នុងរឿង Squad Game ភ្លាមស្រាប់តែនាងផ្ទុះប្រជាប្រិយភាពតែម្ដង។ ថ្វីត្បិតតែនាងមានមុខមាត់ក្មេងក៏ពិតមែន តែនាងមានអាយុ២៧ឆ្នាំហើយ។​

Jung Hoyeon
Jung Hoyeon

ហ្វេនៗដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្ដភាគកូរ៉េនិងចូលចិត្តតារា kpop បានចាប់អារម្មណ៍ទៅលើតារាទាំងពីររូបនេះជាខ្លាំង។ Ni Ki និង Hoyeon កំពុងតែល្បីល្បាញនៅក្នុងបណ្ដាញអ៉ិនធើណែត ព្រោះមិនថាពួកគេមានភាពខុសគ្នាយ៉ាងណា ប៉ុន្ដែពួកគេមានមុខមាត់ស្រដៀងគ្នាប្រៀបដូចជាមនុស្សតែមួយអញ្ចឹងដែរ៕ 

Jung Hoyeon
Jung Hoyeon
Jung Hoyeon និង Ni Ki
Jung Hoyeon និង Ni Ki
Jung Hoyeon និង Ni Ki
Jung Hoyeon និង Ni Ki
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T