ឆ្ងល់ទេ? ហេតុអ្វីបានអាយដល មិនប្រាប់ Stylist ទោះបីពួកគេមិនចង់លេង Fashion តាម

//s9.kh1.co/7a/7ab226078b5a893a98d03b9420381a0456599da8.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកនិយមលេងអ៊ីនធើណែតឆ្ងល់ថា ហេតុអីបានជា Idol មិននិយាយអ្វីប្រាប់អ្នករចនាម៉ូដរបស់ពួកគេ ទោះបីសម្លៀកបំពាក់របស់ពួកគេមិនសមក៏ដោយ ឬមិនចង់ស្លៀកក៏ដោយ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ សមាជិក NCT 127 បានចំណាយពេលសប្បាយរីករាយ ជាមួយ MC Jaejae ហើយនិយាយអំពីប្រធានបទផ្សេងៗ ជាពិសេសសមាជិកបាននិយាយអំពី ថ្ងៃដំបូងនៅពេលដែលពួកគេបានបង្ហាញខ្លួនដំបូង និងចូលរួមជាក្រុម NCT 127

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
NCT 127
NCT 127

ក្នុងកំឡុងពេលសម្តែង Mark បានចែករំលែកមតិដ៏ស្មោះត្រង់របស់លោក អំពីសម្លៀកបំពាក់ដែលពួកគេពាក់ នៅពេលដែលពួកគេកំពុងផ្សព្វផ្សាយបទ «Fire Truck» Mark បានពន្យល់ថាលោកពិបាកក្នុងកំឡុងពេលផ្សព្វផ្សាយនេះ ព្រោះលោកមិនចង់ស្លៀកពាក់សម្លៀកបំពាក់នោះ។

ស្របគ្នានោះ Taeyong បានពន្យល់ថា ៖

នៅពេលនោះ Mark មិនដែលនិយាយអ្វីដូចនេះទេ ប៉ុន្តែគាត់បាននិយាយមកខ្ញុំដោយទឹកមុខអស់សង្ឃឹមថា Hyung ខ្ញុំមិនគិតថាខ្ញុំអាចធ្វើបែបនេះបានទេ… ខ្ញុំបានទៅសួរអ្នករចនាម៉ូដសក់ថា តើយើងត្រូវបន្តស្លៀកពាក់បែបនេះទៀតមែនទេ។

Taeyong
Taeyong
Taeyong

 បានពន្យល់យ៉ាងល្អិតល្អន់ថា ៖

នៅពេលនោះវាហាក់ដូចជាការធ្វើតេស្តរាល់ពេល ខ្ញុំគិតថា ខ្ញុំនឹងសាកល្បងវាម្តងទៀតនៅថ្ងៃនេះខ្ញុំអាចធ្វើបាន។

​Mark

 បានបន្ថែមថា ៖

មិនអីទេ នៅពេលដែលយើងនៅលើឆាក ប៉ុន្តែនៅពេលដែលយើងនៅលើសាលធំ ឬសូម្បីតែនៅលើឆាកជាមួយអ្នកផ្សេងទៀតវាគឺអញ្ចឹង ពួកយើងត្រូវពាក់វា។

Haechan
Mark
Mark

បន្ទាប់ពីលឺរឿងរ៉ាវរបស់ពួកគេ អ្នកនិយមលេងអ៊ីនធើណែត និងអ្នកគាំទ្រ NCT ផ្សេងទៀតបានប្រមូលផ្តុំគ្នានៅលើសហគមន៍ Online ដើម្បីចែករំលែកសម្លៀកបំពាក់ខ្លះ ដែលសមាជិក NCT 127 ត្រូវពាក់ ហើយពួកគេក៏ឆ្ងល់ដែរថា ហេតុអ្វីបានជាតារាជាច្រើន មិនសួរសំណួរអំពីស្ទីលម៉ូដសក់ចំលែកៗទាំងនោះ? ក្នុងនោះអ្នកនិយមលេងអ៊ីនធើណែត បានបញ្ចេញមតិថា ៖

NCT 127
NCT 127

ខ្ញុំសង្ឃឹមថា ពួកគេស្លៀកសម្លៀកបំពាក់ទាន់សម័យ ចាប់ពីពេលនេះតទៅ។

អ្នកនិយមលេងអ៊ីនធើណែត

ពួកគេគ្មានជម្រើសទេ ចាប់តាំងពីទីភ្នាក់ងារនេះប្រាប់ពួកគេឱ្យពាក់អាវនោះ។

អ្នកនិយមលេងអ៊ីនធើណែត

រូបថតចុងក្រោយពិតជាអាក្រក់ណាស់។

អ្នកនិយមលេងអ៊ីនធើណែត

ខ្ញុំគិតថាការមានស្ទីលប្លែកៗនៅលើឆាកគឺល្អ ប៉ុន្តែឥឡូវនេះលែងមានទៀតហើយ៕

អ្នកនិយមលេងអ៊ីនធើណែត

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

NCT 127

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T