នោះៗ! ក្រោយឃើញការដឹកនាំ Barca មិនរីកចម្រើន ឥឡូវនេះលោក Laporta បានចេញសារព្រមានទៅលោក Koeman ថា...

//s9.kh1.co/37/374eaf7ec596d20440007410a685408f6e18cb44.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Laporta ថាគាត់មិនខ្លាចនឹងបណ្តេញលោក Koeman ចេញពីតំណែងទេ ប្រសិនបើក្រុមនៅតែទទួលលទ្ធផលមិនបានល្អ

បរទេស៖ ប្រធានក្លិបរបស់ Barcelona លោក Joan Laporta បានព្រមានទៅកាន់គ្រូបង្វឹកបច្ចុប្បន្នលោក Ronald Koeman ថា គាត់មិនខ្លាចចំពោះការសម្រេចចិត្តក្នុងការបណ្តេញគ្រូបង្វឹករូបនេះចេញពីតំណែងទេ ប្រសិនបើក្រុមនៅតែមិនរីកចម្រើនកំលុងពេលឆាប់ៗខាងមុខនេះទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ronald Koeman
  លោក Ronald Koeman

ជាការពិតណាស់ កៅអីរបស់លោក Koeman កំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីលោកដឹកនាំ Barca មិនទទួលបានលទ្ធផលល្អទាល់តែសោះសម្រាប់ការចាប់ផ្តើមរដូវកាល ២០២១-២០២២, តួយ៉ាងកាលពីថ្ងៃ ច័ន្ទ កន្លងទៅក្រុម អ្នកមានបុណ្យ ទើបតែទទួលបានលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ជាមួយក្រុម Granada ហើយកាលពីយប់មិញនេះទៀតសោត ពួកគេបានស្មើគ្នា ០ ទល់នឹង ០ ជាមួយក្រុម Cadiz ផងដែរ។

  លោក Joan Laporta
  លោក Joan Laporta

ថ្លែងប្រាប់គេហទំព័រ El Chiringuito លោក Laporta បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

យើងត្រូវតែមានការទទួលខុសត្រូវចំពោះការគ្រប់គ្រងក្លិប។ យើងបានក្តោបនូវព័ត៌មានជាច្រើន នៅពេលដែលពួកយើងកំពុងធ្វើការសម្រេចចិត្ត ហើយយើងនឹងធ្វើការពិចារណាឱ្យបានម៉ត់ចត់គ្រប់ជំហានទាំងអស់។ វាមិនមែនជាបញ្ហាទេសម្រាប់ការសម្រេចចិត្តលើរឿងនេះ, ហើយប្រសិនបើយើងចេះកំណត់ពេលវេលាឱ្យបានជាក់លាក់, នោះយើងនឹងអាចទទួលបានទាំង សេដ្ឋកិច្ច និងទម្រង់លេងរបស់ក្រុមមកវិញ។... មិនស្ថិតនៅលើលោក Koeman ទាំងស្រុងនោះទេ, គ្រប់យ៉ាងគឺវាអាស្រ័យលើលទ្ធផល ហើយនិងការរីកចម្រើនរបស់ Barcelona។ យើងនឹងចាំវិភាគគ្រប់ការប្រកួត។ ប៉ុន្តែលោក Koeman គឺជាគ្រូបង្វឹកយើង ហើយឥឡូវនេះយើងនឹងនៅតែគាំទ្រគាត់ជានិច្ច៕

  លោក Joan Laporta

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T