ម៉េចបានចឹង? លោក William Galas ថា Arsenal គួរតែទិញខ្សែការពារម្នាក់នេះ មិនមែន White ទេ

//s9.kh1.co/83/83923a743a5fde22f4acfef5bae83e965da7e7ab.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក​ William ហួសចិត្តរឿង Arsenal ផ្ទេរយក Ben White ចូលក្រុម

អង់គ្លេស៖ លោក​ William Gallas មានការងឿងឆ្ងល់ចំពោះការសម្រេចចិត្តរបស់ Arsenal ក្នុងការផ្ទេរយក Ben White ស្របពេលដែល Raphael Varane កំពុងទំនេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Ben White
ខ្សែការពារ Ben White

ជាការពិតណាស់ នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ខ្សែការពារ White បានផ្ទេរមកកាន់ក្លិប Arsenal ក្នុងតម្លៃ ៥០ លានផោន។ គេបានបង្ហាញខ្លួនលើកដំបូងនៅថ្ងៃទី ១៣ ខែសីហា​ ក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League ឆ្នាំ ២០២១-២២ ដោយគេចាប់ផ្តើមលេងទាំងបរាជ័យ ២ ទល់នឹង ០ ក្រោមស្នាដៃក្រុមចំណូលថ្មី Brentford នៃក្របខណ្ឌ Premier League ។

លោក William បាននិយាយថា៖

ខ្ញុំមិនជឿនោះទេដែល Arsenal បានចំណាយទឹកប្រាក់រហូតដល់ ៥០លានផោន លើកីឡាករម្នាក់ដែលមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ ស្របពេលដែល Manchester United ចំណាយត្រឹមតែ ៤០លានផោន ហើយទទួលបានកីឡាករម្នាក់ដែលធ្លាប់ឈ្នះ World Cup និង​ ឈ្នះពានរង្វាន់ Champion League រហូតដល់ទៅ ៤ដង។

William Gallas

ប្រភពThe Sun

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T