ហៅចំឈ្មោះទៀត! លោក Ince ថា ដោយសារកីឡាករ៣រូបនេះ ទើបធ្វើឲ្យ Man UTD ចាញ់ West Ham

//s9.kh1.co/60/6060e2612687de049d8d6ba5e4ed7ab5cf107652.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Paul Ince មិនពេញចិត្តចំពោះទម្រង់លេងរបស់ Anthony Martial, Jadon Sancho និង Jesse Lingard

អង់គ្លេស៖ អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស លោក Paul Ince បានទទូចឲ្យ កីឡាករ Anthony Martial, Jadon Sancho និង Jesse Lingard ឲ្យលេងបាល់ឲ្យបានល្អជាងនេះ និង កុំសូវញាក់ខ្លាំងពេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Paul Ince
លោក Paul Ince

ជាការពិតាណាស់ លោក Ince បានលើកឡើងដូច្នេះបន្ទាប់អ្នកទាំងបីខាងលើ សុទ្ធតែបានបង្ហញខ្លួនជាជម្រើសដំបូងក្នុងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើង West Ham United ធ្វើឲ្យក្រុមធ្លាក់ចេញពីការប្រជែងយកពានរង្វាន់ EFL Cup នៅក្នុងរដូវកាលនេះ។

ក្លិប Manchester United
ក្លិប Manchester United

លោក Ince បាននិយាយថា៖

តើមានកីឡាករប៉ុន្មាននាក់ដែលលេងល្អជាង Martial? តើគាត់នឹងអាចចាកចេញពីក្រុមទេ? លោក Solskjaer ថា អត់ទេ ហើយ គាត់នៅតែជាផ្នែកមួយរបស់ក្រុម។ ខ្ញុំមើលទៅកាយវិការរបស់ Martial ខ្ញុំក៏បានគិតថា គាត់មិនចង់លេងក្នុងពានរង្វាន់ EFL Cup នោះទេ។ ងាកមក Sancho វិញ គាត់នៅក្មេងណាស់ ប៉ុន្តែ វាមិនមែនជាការប្រកួតក្នុងហ្គេម FIFA ដែលតម្រូវឲ្យញាក់កីឡាករក្រុមគូប្រកួត ពីរ បី បួនរូបនោះទេ ហើយ Lingard ដូចគ្នា ពួកគេគួរតែសម្លឹងមើលក្នុងការបញ្ជូនទៅកីឡាករដទៃ និង ធ្វើចលនាចូលទៅក្នុងប្រអប់គ្រោះថ្នាក់៕

លោក Paul Ince
កីឡាករ Jesse Lingard និង Anthony Martial
កីឡាករ Jesse Lingard និង Anthony Martial
កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T