អាយដលអ្នកណា? ទោះYoona ស្លៀកពាក់បែបនេះ ក៏ជះស្អាតខ្លាំងដែរ

//s9.kh1.co/c0/c0e195443c843d1d1d25eb2f051313acd14474f9.jpg
តារា & កម្សាន្ដ

 ២៤-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ទោះបីជាស្លៀកពាក់សាមញ្ញ តែកម្រងរូបភាពថ្មីរបស់ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD បានទាញយកចំណាប់អារម្មណ៍ និងការសរសើរទៅលើសម្រស់ដ៏លេចធ្លោពីសំណាក់ហ្វេនៗជាច្រើន

កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD តែងតែត្រូវបានគេចាត់ទុកថា ជាទេពធីតាសម្រស់នៅក្នុងពិភពសិល្បៈ ជាពិសេស ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ Yoona នៅតែមានស្រស់ស្អាត និងមានភាពលេចធ្លោដូចរាល់ដង ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើក្រឡេកមកមើលពីរូបភាព កាលពីពេលថ្មីៗនេះ ដែលជាកម្រងរូបភាពប្រចាំថ្ងៃ របស់តារាស្រីរូបនេះ ក៏បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតពិតជាបញ្ចេញមតិកោតសរសើរយ៉ាងខ្លាំង ដោយនៅក្នុងនោះ ថ្វីត្បិតតែនាងបានតែងខ្លួន ពាក់អាវដៃខ្លីជាមួយសំពត់ខ្លីយ៉ាងសាមញ្ញបំផុត ព្រមទាំងពាក់ម៉ាសបិតបាំងមុខមាត់ទៀត តែនាងនៅតែមិនអាចលាក់ភាពស្រស់ស្អាត ឆើតឆាយ និងភាពថ្លៃថ្នូររបស់ខ្លួនបានទេ។

ជាពិសេស ទន្ទឹមនឹងនេះ Yoona ក៏បានបង្ហាញឲ្យឃើញពីរូបរាងកាយស្ដើង និងជើងវែងមិនគួរឱ្យជឿ ដែលជួយឱ្យនាងកាន់តែមានលេចធ្លោជាងមុន ទាញយកចំណាប់អារម្មណ៍ និងការពេញចិត្តពីអ្នកនិយមលេងអ៊ិនធឺណែតជាច្រើន និងធ្វើឲ្យពួកគេមិនអាចដកភ្នែកចេញពីសម្រស់របស់តារាស្រីរូបនេះបានឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T