ត្រូវហើយ! Figo ថាឱ្យតែ Ronaldo ហ៊ានសម្រេចចិត្តទៅ Man City, រូបគេនឹងជួបបញ្ហាមួយនេះជាក់ជាមិនខាន

//s9.kh1.co/f3/f3e546bbe2cdec41dfcd593ff3f49687b5a5d057.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Figo ថាឱ្យតែ Ronaldo ហ៊ានសម្រេចចិត្តទៅ Man City, រូបគេនឹងជួបបញ្ហាជាមួយអ្នកគាំទ្រជាក់ជាពុំខាន

បរទេស៖ ដើមឡើយកីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា គាត់ចង់ទៅចូលរួមជាមួយក្រុម Manchester City នាទីផ្សារដោះដូរកីឡាកររដូវក្តៅ, ប៉ុន្តែនៅចុងបញ្ចប់ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានសម្រេចចិត្តផ្លាស់ចេញពី Juventus មកចូលរួមជាមួយ Manchester United វិញដែលជាអតីតទ្រនំចាស់របស់ខ្លួន, ជាមួយគ្នានេះ លោក Luis Figo បានមានប្រសាសន៍ការសម្រេចចិត្តបែបនេះរបស់ខ្សែប្រយុទ្ធ ៣៦ ឆ្នាំគឺគិតត្រឹមត្រូវហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

Figo គឺជាកីឡាករម្នាក់ដែលធ្លាប់ផ្លាស់ចេញពីក្រុម Barcelona មកចូលរួមជាមួយក្រុមគូប្រជែង Real Madrid កាលពីអតីតកាល, ដោយសារតែធ្លាប់មានបទពិសោធន៍បែបនេះ លោកបានលើកឡើងថាប្រសិនបើ Ronaldo ហ៊ានតែសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុម មេឃខៀវ នោះរូបគេនឹងមានបញ្ហាជាមួយអ្នកគាំទ្រជាក់ជាពុំខាន។

  លោក Luis Figo
  លោក Luis Figo

ថ្លែងប្រាប់ GiveMeSport លោក Figo បានរៀបរាប់យ៉ាងដូច្នេះថា៖

តាមគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ, ខ្ញុំគិតថា Manchester United គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ Cristiano ព្រោះថានៅទីនេះជាកន្លែងដែលគាត់ធ្លាប់បានលេងពីមុនហើយស្រាប់។ គាត់ត្រូវបានគេចារទុកនៅក្នុងប្រវត្តិសាស្ត្រក្លិបយ៉ាងច្រើន, អ្នកគាំទ្រពិតជាស្រឡាញ់គាត់ ហើយខ្ញុំគិតថា វាជាកន្លែងដ៏ល្អបំផុតសម្រាប់អាជីពរបស់គាត់។ ប្រសិនបើអ្នកហ៊ានតែផ្លាស់ទៅចូលរួមជាមួយក្លិបគូប្រជែង, ខ្ញុំគិតថាអ្នកនឹងជួបបញ្ហាច្រើនជាមួយអ្នកគាំទ្រ។ ដូច្នេះ ខ្ញុំគិតថាវាជាជម្រើសដ៏ល្អបំផុត ដែលអ្នកសម្រេចចិត្តផ្លាស់មកក្លិបចាស់វិញ៕

  លោក Luis Figo
  លោក Luis Figo
  លោក Luis Figo

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T