គ្រូដាក់ចំៗ! លោក Solskjaer ថា កីឡាករ Man UTD ២រូបនេះសមត្ថភាពនៅស្ទើរណាស់

//s9.kh1.co/30/30cd6c676bbdb377a24dd0762b947a4cfde93ca0.jpg
កីទ្បា

 ២៤-កញ្ញា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Ole Gunnar Solskjaer ថា សមត្ថភាពរបស់ Jadon Sancho និង Donny van de Beek នៅមានកម្រិត

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer បានសារភាពថា សមត្ថភាពរបស់ កីឡាករ Jadon Sancho និង Donny van de Beek នៅមានកម្រិត ហើយ អ្នកទាំងពីរមិនទាន់បានបង្ហាញទម្រង់លេងឲ្យដល់ចំណុចកំពូលនៅឡើយទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

ជាការពិតណាស់ លោក Solskjaer បានលើកឡើងបែបនេះ បន្ទាប់ពី Man Utd ទើបតែធ្លាក់ចេញពីពានរង្វាន់ EFL Cup ក្រោមថ្វីជើង West Ham United ក្នុងលទ្ធផល ១ទល់នឹង០ ខណៈ Sancho និង Van de Beek សុទ្ធតែបានលេងជាជម្រើសដំបូង និង ជាឱកាសបង្ហាញសមត្ថភាពទាក់ចិត្តអ្នកចាត់ការក្រុម។

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

លោក Solskjaer បាននិយាយថា៖

ខ្ញុំមិនអាចត្អូញត្អែរអំពីការខិតខំនោះទេ។ វាអាស្រ័យទៅលើការជឿជាក់លើខ្លួនឯង។ ទម្រង់លេងរបស់ពួកគេមិនទាន់ដល់ចំណុចកំពូលនៅឡើយទេ ដោយសារ ពួកគេមិនសូវបានបង្ហាញខ្លួនលើទីលាន។ វាជារឿងល្អសម្រាប់ពួកគេដែលទទួលបាននាទីលើទីលាន ប៉ុន្តែ វាមិនមែនជាលទ្ធផលដែលយើងចង់បាន។ គុណភាពលេងរបស់ពួកគេនៅមានកម្រិត ប៉ុន្តែ អ្នកទាំងពីរតែងតែខិតខំប្រឹងប្រែង៕

លោក Ole Gunnar Solskjaer
កីឡាករ Donny van de Beek
កីឡាករ Donny van de Beek

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T