ស្តាប់តាមជើងចាស់! លោក Antonetti ទូន្មានឱ្យខ្សែប្រយុទ្ធ PSG រូបនេះគួរតែចេះឱនលំទោនបន្តិចទៅ

//s9.kh1.co/d0/d0b44bd5f19f7e0b5e8fc764d14042448d2079de.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៥ល្ងាច · ៣ ឆ្នាំមុន

លោក Antonetti ទូន្មានឱ្យ Mbappe គួរតែចេះឱនលំទោនបន្តិចទៅ

បរទេស៖ ខ្សែប្រយុទ្ធម្ចាស់ពាន World Cup ២០១៨ កីឡាករ Kylian Mbappe, កាលពីថ្ងៃ ពុធ កន្លងទៅត្រូវបានគ្រូបង្វឹករបស់ក្រុម Metz លោក Frederic Antonetti ប្រាប់ថា អមជាមួយទេព្យកោសល្យដ៏ប៉ិនប្រសព្វរបស់គេ ហើយប្រសិនបើគេចេះធ្វើចរិតឱ្យសុភាពរាបសារបន្តិច នោះខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងមានអ្នកកាន់តែគាំទ្រច្រើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kylian Mbappe  
Kylian Mbappe  

លោក Antonetti ដែលត្រូវជាគ្រូបង្វឹករបស់ក្រុម Metz បានផ្តល់ការទូន្មានខ្លះៗទៅកាន់ Mbappe បន្ទាប់ពីក្លិបអ្នកមានរបស់បារាំងបានទទួលជ័យជម្នះក្នុងលទ្ធផល ២ ទល់នឹង ១ ទៅលើក្រុមរបស់លោកនៃក្របខណ្ឌ Ligue 1 កាលពីយប់ថ្ងៃ ពុធ កន្លងទៅ។ គួរបញ្ជាក់ថា គ្រាប់បាល់របស់ PSG គឺរកបានដោយ Achraf Hakimi ទាំង ២ គ្រាប់ ពោលគឺនៅនាទីទី ៥ និង ៩០+៥។

Kylian Mbappe និង Neymar  
Kylian Mbappe និង Neymar  

លោក Antonetti បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

Kylian Mbappe គួរតែចេះធ្វើខ្លួនឱ្យល្អជាងនេះ ប្រសិនបើគាត់ចង់ទទួលបានការគាំទ្រច្រើន។ ខ្ញុំចូលចិត្តកីឡាករដូចជាគេ, គាត់មានទេព្យកោសល្យល្អហើយ ប៉ុន្តែគាត់ចេះធ្វើចរឹតឱ្យសុភាពរាបសារបន្តិច នោះគាត់នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន៕

  លោក Frederic Antonetti
  លោក Frederic Antonetti
  លោក Frederic Antonetti

ប្រភពBESOCCER

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T