កម្មវិធី Pleng និងក្រុមហ៊ុន កូកា​កូឡា សហការគ្នាក្នុងយុទ្ធការ «បញ្ចេញភាពរស់រវើករបស់អ្នក» ជាមួយនឹងបទចម្រៀងផ្ដាច់មុខ និងរង្វាន់ជាច្រើនផ្សេងទៀត​!

//s9.kh1.co/f5/f5b8b09b228c41176c2ca8c3eb122ef3609dde90.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន កូកា កូឡា

រាជធានីភ្នំពេញ៖ កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន កូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជា សម្រាប់យុទ្ធនាការជាសកល​ «បញ្ចេញភាពរស់រវើករបស់អ្នក» របស់ខ្លួន ហើយនឹងផ្តល់ជូនអ្នកចូលចិត្តតន្ត្រីនូវឱកាសឈ្នះរង្វាន់យ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=600,h=600,q=100/5b/5b14f06f40fe3b98206bd8a233b5840a3a83ce7f.jpg

ពលរដ្ឋកម្ពុជាគ្រាន់តែស្កេនលេខកូដ QR នៅផ្នែកខាងក្រោមនៃដបភេសជ្ជៈ កូកា កូឡា ដើម្បីមានឱកាសឈ្នះរង្វាន់មួយក្នុងចំណោមរង្វាន់ជាច្រើនដូចជា ទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាសស្ដាប់ Samsung Galaxy Buds Pro កាតកោសបញ្ចូលទឹកប្រាក់ Smart ការផ្ដល់ជូនកម្មវិធី Pleng Pro រយៈពេលបីខែ ឬបញ្ចីបទចម្រៀងដែលមានតែនៅក្នុងកម្មវិធី Pleng

https://s9.kh1.co/__image/w=650,h=650,q=100/8b/8b84f10d953155dfee6ade0289c4fc650e41e8cb.jpg

Pleng by Smart គឺជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ ដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ៦០ម៉ឺននាក់ ដែលអាចចូលទៅស្ដាប់បទចម្រៀងជាង ១​លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១​ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រ និងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករ និងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។​

យុទ្ធនាការរវាងក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្ម​រៀងៗខ្លួនរបស់ក្រុមហ៊ុន Smart និង កូកា កូឡា បង្ហាញថាកម្មវិធី Pleng មិនត្រឹមតែត្រូវផ្តល់តម្លៃដោយអ្នកចូលចិត្តតន្រ្តីប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃដោយក្រុមហ៊ុនដែលកំពុងស្វែងរកដៃគូប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបញ្ជូនសារគោលដៅទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។

https://s9.kh1.co/__image/w=650,h=650,q=100/24/2462192705d2310b0799a6a4aa588488e2b604b3.jpg

យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់ ក្នុងដំណើរឆ្ពោះទៅរកក្តីស្រមៃប្រកបដោយថាមពលខ្ពស់ ដោយក្រុមហ៊ុន កូកា កូឡា ផ្លាស់ប្តូរពេលវេលារបស់មនុស្សដូចជា ការអង្គុយនៅក្នុងកិច្ចប្រជុំនៅការិយាល័យ ឬរង់ចាំនៅចំណតឡានក្រុង មកជាបទពិសោធន៍នៃការរាំជាមួយតន្រ្ដីទៅវិញ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖

«យើងពិតជារំភើបខ្លាំងណាស់ ដែលបានចូលរួមសហការជាមួយក្រុមហ៊ុន កូកា កូឡា ដើម្បីនាំយកយុទ្ធនាការ Turn Up Your Rhythm ជាសកលមកកាន់ប្រទេសកម្ពុជា។ នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយរវាងក្រុមហ៊ុន កូកា កូឡា និង Pleng by Smart។ យុទ្ធនាការនេះនឹងធ្វើឱ្យអ្នកចូលចិត្តកាន់តែតន្រ្តីរំភើប ជាពិសេសដោយសារតែពួកគេមានឱកាសស្តាប់បញ្ជីបទចម្រៀង ដែលមិនទាន់បានចេញផ្សាយ។»

ប្រសាសន៍របស់លោក ថូម៉ាស ហ៊ុន

ប្រូម៉ូសិន «បញ្ចេញភាពរស់រវើករបស់អ្នក» នឹងធ្វើឡើងរហូតដល់ចុង ខែតុលា។

ប្រធានគ្រប់គ្រងយីហោជាន់ខ្ពស់ប្រចាំ កូកា កូឡាកម្ពុជា កញ្ញា លីម លីណា បានមានប្រសាសន៍ថា៖

«យើងមានក្តីសោមនស្សរីករាយ ដែលអាចធ្វើជាដៃគូជាមួយកម្មវិធីតន្ត្រីសម្រាប់ស្ដាប់តាមអនឡាញឈានមុខគេនៅកម្ពុជា ដើម្បីផ្តល់ឱ្យអតិថិជនរបស់ក្រុមហ៊ុន កូកា កូឡា ទទួលបានឱកាសក្នុងការស្ដាប់បញ្ជីចម្រៀង ដែលមិនធ្លាប់ឮពីមុនមក។ យើងក៏រីករាយផងដែរដែលអាចផ្តល់ជូនអតិថិជនរបស់ពួកយើងនូវឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ»។  

ប្រសាសន៍របស់កញ្ញា លីម លីណា

កម្រងបទចម្រៀងមិនធ្លាប់បានឮ ជាពិសេសពីសំណាក់សិល្បករល្បីៗ នៅក្នុងឆាកតន្ត្រីខ្មែររួមមាន ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជនា Bross La 4T5 និងស្តេចជី លោក វុទ្ធា កញ្ញា អ៊ុក សុវណ្ណារី លោក អូន លោក Tempo Tris  និងលោក Sai។

https://s9.kh1.co/__image/w=650,h=650,q=100/56/56b6af0f4ddb460759037370b7157be8d3ded4b8.png

ក្រុម Kmeng Khmer បានឲ្យដឹង៖

«ជំងឺកូវីដ-១៩ បានបង្ហាញអំពីបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់សិល្បករនៅកម្ពុជា ក៏ដូចជា សិល្បករដ៏ទៃទៀតនៅជុំវិញពិភពលោក។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែល Pleng by Smart និងក្រុមហ៊ុន កូកា កូឡា បានផ្តល់ឱកាសឱ្យយើង ដើម្បីបង្ហាញតន្រ្តីរបស់យើង ហើយកំពុងគាំទ្រយើងនៅពេលនេះ។ យើងមានកិត្តិយស ដែលបានចូលរួមក្នុងយុទ្ធនាការតន្ត្រីដ៏អស្ចារ្យនេះជាមួយសិល្បកររួមការងាររបស់យើង។»

ការបញ្ជាក់របស់ក្រុម Kmeng Khmer

អតិថិជន​ ឬអ្នកស្តាប់អាចរីករាយជាមួយ និងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃ ឬពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយត្រឹមតែ ៩៩ សេនក្នុងមួយខែ។ អតិថិជនដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់ សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៉ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៉ីធឺណិតក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh.

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៧.៥ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង​3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!         

ក្រុមហ៊ុន​ Smart Axiata Co., Ltd.
No. 464A, មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទ​ង
លោក            គាំ ទីវា
ទូរស័ព្ទ៖        +855 10 202 271
អ៉ីមែ៉ល៖      [email protected]
ទូរស័ព្ទ៖        +855 10 202 271
អ៉ីមែ៉ល៖      [email protected]

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T