ឃើញធម្មតា បើបូកតម្លៃឈុត Shin Min Ah ពាក់ក្នុងវគ្គមួយក្នុងរឿងវិញ ល្មមទិញឡានជិះបាន

//s9.kh1.co/8e/8e11caa6329bc689570009ea4597de9248aab693.png
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងរឿង Hometown Cha Cha Cha ត្រង់វគ្គមួយ តួឯកស្រីលេងខ្លួនសាមញ្ញមើលទៅសម្លៀកបំពាក់ធម្មតាៗទេ តែបើដឹងតម្លៃពិតឈុតទាំងនោះវិញ តម្លៃប្រហែលឡានមួយគ្រឿង។

កម្សាន្ត៖ រឿងភាគកូរ៉េដែលកំពុងតែល្បីល្បាញជាខ្លាំងចំណងជើង Hometown Cha Cha Cha ដែលសម្ដែងដោយកំពូលតារាស្រី Shin Min Ah ជាតួឯកស្រីដែលមានប្រជាប្រិយភាព។ តួឯកស្រីរូបនេះ តែងតែស្លៀកសម្លៀកបំពាក់សាមញ្ញៗនៅក្នុងរឿង ប៉ុន្ដែបើដឹងពីតម្លៃវិញស្ទើរតែមិនជឿ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Shin Min Ah
Shin Min Ah

មហាជនស្រឡាំងកាំងក្រោយដឹងពីតម្លៃឈុតមួយតួខ្លួនដែលតារាស្រី Shin Min Ah ពាក់នៅក្នុងវគ្គមួយនៃរឿងភាគកូរ៉េដ៏ល្បីល្បាញ។ តួស្រីថ្ពាល់ខួចរូបនេះ គ្រងឈុតពីក្បាលដល់ចុងជើងសុទ្ធតែមានតម្លៃកប់ពពក បើទោះបីជាមើលទៅឃើញសមរម្យមិនលេចធ្លោរខ្លាំងយ៉ាងណាក៏ដោយ។

Shin Min Ah
Shin Min Ah

តាមប្រភពបានបង្ហាញថា ឈុតរបស់តារាស្រីនេះបើបូកសរុបទៅមានតម្លៃអាចទិញឡានបានមួយគ្រឿង មនុស្សធម្មតាមិនហ៊ានពាក់ថ្លៃបែបនេះនោះទេ។ ងាកមកមើលឈុតនោះវិញដែលអាវពណ៌ផ្ទៃមេឃឆ្នូតពណ៌សមានតម្លៃ ១៤៥០ ដុល្លារ ចំណែកឯខោកាប៊យម៉ាក Levi តម្លៃជាង ៣៤៤ដុល្លារ។

Shin Min Ah
Shin Min Ah

លើសពីនោះ នាឡិកាតូចច្រឡឹងម៉ាក Chaumet ដែលមានត្បូង៦២គ្រាប់ និងស្រោបដោយមាសពណ៌ស១៨ការ៉ាត់នោះមានតម្លៃដល់ទៅ ១៦៨០០ដុល្លារឯណោះ។ រីឯកាបូបនៅនឹងដៃរបស់ Shin Min Ah ដែលមានពណ៌ផ្ទៃមេឃខ្សែច្រវ៉ាក់ម៉ាក Miu Miu មានតម្លៃ ២៤៨៨.៧២ ដុល្លារ។ បើយកតម្លៃទាំងនោះមកបូកសរុបប្រហែលស្មើនឹង​ ២១០៨២ដុល្លារសហរដ្ឋអាមេរិក៕ 

Shin Min Ah
Shin Min Ah
Shin Min Ah
Shin Min Ah
Shin Min Ah
Shin Min Ah
Shin Min Ah
Shin Min Ah

ប្រភព៖ Preview

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T