តិចច្រឡំថ្មអណ្ដែតទឹក! បុរសបារាំងរូបនេះ បង្កើតទូកមួយលាក់ខ្លួនក្នុងផ្ទាំងថ្ម (មានវីដេអូ)

//s9.kh1.co/c3/c3b66d566786bdd1ca3c4c9a19b0734ca4c27d18.jpg
សង្គម

 ២៣-កញ្ញា-២០២១ ៣ល្ងាច · ៤ ឆ្នាំមុន

ប្រើប្រាស់ផ្ទាំងក្រណាត់ជ័រប៉ូលីស្ទីរ៉ែន និងជ័រអេប៉ូស៊ីដើម្បីផ្លាស់ប្ដូរទូកដ៏ចាស់មួយ ទៅជាអ្វីមួយផ្សេងទៀត

បារាំង៖ បុរសជនជាតិបារាំងម្នាក់អាយុ៤៦ឆ្នាំ បានប្រើប្រាស់ផ្ទាំងក្រណាត់ជ័រប៉ូលីស្ទីរ៉ែន និងជ័រអេប៉ូស៊ីដើម្បីផ្លាស់ប្ដូរទូកដ៏ចាស់មួយ ទៅជាអ្វីមួយផ្សេងទៀត និងលាបពណ៌បន្ថែម ដែលមើលទៅហាក់បីដូចជាទូកលាក់ខ្លួនក្នុងផ្ទាំងថ្មអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Berthier មានភាពល្បីល្បាញយ៉ាងខ្លាំងដោយសារស្នាដៃដ៏ប្រសព្វនិងចម្លែករបស់គាត់ ហើយគម្រោងចុងក្រោយនៃការបង្កើតរបស់គាត់បានចាប់ផ្ដើមតាំងពីខែកញ្ញា ឆ្នាំ២០២០មកម៉្លេះ ប៉ុន្ដែដោយសារតែការរឹតត្បិតរបស់ជំងឺកូវីដ-១៩ ទើបត្រូវពន្យារពេលវិញ។ ទោះជាយ៉ាងណាក៏ដោយ ទូកត្រូវបានគេដាក់ឲ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២១នេះតែម្ដង។

យ៉ាងណាមិញ ក្រោយពីវីដេអូដែលបង្ហាញពីទូក ត្រូវបានគេយកទៅបង្ហោះចែកចាយនៅលើបណ្ដាញសង្គមរួមមក ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដែលមនុស្សមួយចំនួនឃើញដំបូងគិតថា វាជាថ្មមួយដុំអណ្ដែតតាមទឹកផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T