ចាក់ដោតណាស់! ស្របពេល Barca កំពុងដុនដាបខ្លាំង ជើងចាស់ Puyol បានផ្ញើរសារបែបនេះទៅកាន់អតីតក្លិបរបស់ខ្លួន

//s9.kh1.co/f2/f2a1bb32f6195bbaa2a35e0029c1618679d80714.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ស្របពេល Barca កំពុងដុនដាបខ្លាំង ជើងចាស់ Puyol បានផ្ញើរសារបែបនេះទៅកាន់អតីតក្លិបរបស់ខ្លួន

បរទេស៖ ក្លិប Barcelona កំពុងឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លិប ហើយនេះជាលើកទី ១ ហើយដែលក្លិបយក្សនៅក្នុងតំបន់កាតាឡាន់ជួបស្ថានភាពបែបនេះ, ជាមួយគ្នានេះដែរ អតីតវីរៈលោក Carles Puyol, ក៏ផ្ញើរសារចាក់ដោតមួយផងដែរ ទៅកាន់ក្លិប និងអ្នកគាំទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Carles Puyol
  លោក Carles Puyol

ប្រធានក្រុមដែលស្ថិតនៅក្នុងរជ្ជកាលមាសរបស់ក្លិបបានផ្ញើរសារខ្លះៗនៅលើបណ្តាញសង្គម ក្នុងនោះដែរលោកបានសំណូមពរឱ្យក្លិបត្រូវតែចេះរួបរួមសាមគ្គីគ្នា និងកុំឱ្យមានការបែកបាក់ទំនាក់ទំនងរវាងប្រធានក្លិបលោក Joan Laporta និង អ្នកចាត់ការសញ្ជាតិ ហូល្លង់ លោក Ronald Koeman

  លោក Carles Puyol
  លោក Carles Puyol

លោក Puyol បានសរសេរនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖

ទាំងនេះវាមិនមែនជាពេលវេលាដែលងាយស្រួលនោះទេ, ប៉ុន្តែប្រសិនបើយើងចេះរួបរួមគ្នា ហើយអ្នកគាំទ្រនៅតែគាំទ្រក្រុមជាបន្តទៀត នោះយើងនឹងអាចរីកចម្រើនឆ្ពោះទៅមុខបានឆាប់រហ័ស៕

  លោក Carles Puyol

ប្រភពMarca

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T