មិនខ្វល់សម្ដីអ្នកដទៃ ទ្រី ដាណា បង្ហាញក្ដីសុខជាមួយនឹងមាសប្រាក់ចាយមិនអស់

//s9.kh1.co/48/48c35aee9492c04bcb05f1e4ccb13abe17249edc.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីធ្លាយជម្លោះក្នុងគ្រួសារមិនបានប៉ុន្មាន ពេលនេះ ម្ចាស់ហាងពេជ្រដ៏ល្បី លោកស្រី ទ្រី ដាណា ស្រាប់តែដាក់មួយឃ្លាបង្កប់ន័យយ៉ាងជ្រៅ ព្រមទាំងបង្ហាញពីអារម្មណ៍រីករាយបែបនេះទៀត

ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញ និងជាម្ចាស់ហាងពេជ្រ ដ៏ល្បីល្បាញនៅក្នុងបណ្ដាញសង្គម បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពីធ្លាយរឿងរ៉ាវជម្លោះក្នុងគ្រួសារ ដែលត្រូវបានគេថាសម្ដែងទៅវិញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ផងដែរថា ចំពោះរឿងរ៉ាវនៃបញ្ហាមួយនេះគឺមានជាយូរមកហើយ ដោយចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹង ជាពិសេស លោកស្រីក៏បានបង្ហាញពីការរកស៊ីកាក់កប ទទួលបានចំណូលយ៉ាងច្រើន ដែលមិនចាំបាច់អ្វីត្រូវប្រើវិធីហែកហួររឿងគ្រួសារនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ថែមទាំងបានបង្ហើបថា ពិតជាឆ្អែតចិត្តលែងប្រាថ្នាចង់បានប្តី ហើយក៏ស្បថឈប់យកប្តីជារៀងរហូត ទៀតផង។ 

យ៉ាងណាមិញ មកទល់នឹងពេលនេះ រឿងគ្រួសាររបស់លោកស្រីនឹងទៅជាយ៉ាងណានោះ ក៏មិនទាន់ប្រកាសអ្វីច្បាស់លាស់ដែរ តែថ្មីៗនេះ លោកស្រី ទ្រី ដាណា ក៏បានចេញមកនិយាយតាមរយៈវីដេអូមួយដែលបង្កប់ន័យយ៉ាងជ្រៅ បើលាយឡំនឹងភាពរីករាយនិងក្ដីសុខ ទោះបីជាបញ្ហាក្នុងគ្រួសារនៅទាន់ចប់ស្រួលបួលនៅឡើយទេ ហើយថែមទាំងបានបង្ហើបថា ប្រាក់មិនខ្វះចាយ សប្បាយចិត្ត គ្រាន់តែចំណាយមាត់ញាតិបន្តិច តែក៏មិនខ្វល់ និងបង្ហាញពីអារម្មណ៍សប្បាយនឹងចាយលុយ ព្រមទាំងបង្ហាញពីការរកស៊ីយ៉ាងកាក់កបដែលទទួលបានចំណូលច្រើនសន្ធឹកសន្ធាប់ ថែមទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T