មកស្គាល់កូនកាតាបយន្ត មិនចាំបាច់ស្ពាយ ឲ្យវាដើរតាមយ៉ាងស្រួល

//s9.kh1.co/4a/4ac888797b321efed9317f362f779e3ac4fbae07.jpg
បច្ចេកវិទ្យា

 ២៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

រយៈពេលពីរឆ្នាំក្រោយនិងកែសម្រួលការរចនា ក្រុមហ៊ុន PFF នឹងបញ្ចេញម៉ូតតូចជាងមុន ដែលគេហៅថា Gitamini នៅខែតុលានេះ។

បរទេស៖ ត្រលប់ទៅកាន់ឆ្នាំ២០១៩ ក្រុមហ៊ុន Piaggio Fast Forward (PFF) បានចេញនូវការចាប់ផ្ដើមលើកដំបូងនៃកាតាបដឹកអីវ៉ាន់ស្វ័យប្រវត្តិ សម្រាប់អ្នកថ្មើរជើង ដែលគេហៅថា Gita។ រយៈពេលពីរឆ្នាំក្រោយនិងកែសម្រួលការរចនា ក្រុមហ៊ុន PFF នឹងបញ្ចេញម៉ូតតូចជាងមុន ដែលគេហៅថា Gitamini នៅខែតុលានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយនឹងចំណុះនៃការផ្ទុកអីវ៉ាន់រហូតដល់ជិត២,០០០អ៊ីញគូប និងមានសមត្ថភាពអាចផ្ទុកបានទម្ងន់រហូតដល់១៨គីឡូក្រាម និងធ្វើដំណើរក្នុងល្បឿនជាង៩គីឡូម៉ែត្រក្នុងមួយម៉ោង កាតាបយន្ត Gita ជំនាន់ដើមគឺជាម៉ាស៊ីនធំគួរឲ្យភ្ញាក់ផ្អើល ដែលអាចធ្វើជារទេះដាក់ទំនិញគ្រឿងទេសបាន។ ទោះជាយ៉ាងណា ទំហំរបស់កាតាបយន្ត Gita បានធ្វើឲ្យវា ក្លាយជាទំនួលខុសត្រូវចំពោះអ្នកថ្មើរជើងផ្សេងទៀត នៅពេលធ្វើដំណើរលើផ្លូវដែលមានមនុស្សច្រើន។

ចំពោះ Gitamini វាអាចផ្ទុកចំណុះបាន៩៩០អ៊ីញគូប ហើយវាមានទម្ងន់ជាង១២គីឡូក្រាម។ កូនកាតាបយន្តនេះអាចដឹកអីវ៉ាន់រហូតដល់ទម្ងន់៩គីឡូក្រាម។ ម៉ូឌែលតូចនេះអាចធ្វើដំណើរបានចម្ងាយអតិបរមាជាង៣៣គីឡូម៉ែត្រ ឬប្រហែល៦ម៉ោងនៃការប្រើប្រាស់មុននឹងត្រូវបញ្ចូលថ្មម្ដងទៀត។ ជាមួយប៊ូតុងចុចនៅលើខ្លួនវា ម៉ូឌែលតូចនេះអាចស្វែងរកស្វ័យប្រវត្តិ និងស្គាល់ហើយដើរតាមម្ចាស់វា ដោយប្រើសញ្ញាមើលឃើញនិងរ៉ាដា ដូចជាពណ៌និងចលនា ដែលរ៉ូបូតនេះមិនចាំបាច់ត្រូវការ GPS ឬការតភ្ជាប់បណ្ដាញឥតខ្សែ ដើម្បីដំណើរការនោះទេ។

កូនកាតាបយន្ត Gitamini ត្រូវបានគេគ្រោងនឹងដាក់លក់ក្នុងតម្លៃ១,៨៥០ដុល្លារ នៅថ្ងៃទី១៥ ខែតុលា៕

កូនកាតាបយន្ត Gitamini
កូនកាតាបយន្ត Gitamini
ម៉ូឌែលធំ និងម៉ូឌែលតូច
ម៉ូឌែលធំ និងម៉ូឌែលតូច

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T