សូមប្រុងប្រយ័ត្នពេលធ្វើដំណើរ! ជំនន់ទឹកភ្លៀង ​ជន់លិចផ្លូវជាតិលេខ៥ ប្រវែង ១០០ម៉ែត្រ ​

//s9.kh1.co/a1/a12472fab89c26d15e7697d3a3ce556b994c4e73.jpg
សង្គម

 ២៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទឹកហូរលើផ្លូវជាតិ​លេខ៥ ប្រវែង ១០០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ ៣៩-៤០

កំពង់ឆ្នាំង៖ ​គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា​ ស្ថានភាពទឹកភ្លៀង និងជំនន់ទឹកភ្លៀងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឱ្យ​អាងទំបន់ទឹកអន្លង់ជ្រៃ ស្ថិតនៅផ្នែកខាងលើ តំបន់ស្ទឹងក្រាំងពន្លៃ មានស្ថានភាពទឹកឡើង ​និងហូរលើផ្លូវជាតិ​លេខ៥ ប្រវែង ១០០ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រ ៣៩-៤០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងក្រាំងពន្លៃ ​​រួមទាំងប្រជាពលរដ្ឋធ្វើចរាចរលើដងផ្លូវជាតិលេខ ៥ នៅចំណុចខាងលើនេះ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

https://s9.kh1.co/__image/w=650,h=488,q=100/b1/b1d80d3daf96d82b51ff6aa1fe1ed1b62586dd3a.jpg
https://s9.kh1.co/__image/w=650,h=488,q=100/4d/4d533768fe0769aa4e23701341412968cb825a86.jpg
https://s9.kh1.co/__image/w=650,h=488,q=100/7f/7f2b0f01b84ed8284df521031d3929bc15c89f2b.jpg
https://s9.kh1.co/__image/w=650,h=488,q=100/1c/1c63521d2c012aa8a75e6fb9d6c39b498eebf5f0.jpg

ប្រភព៖ កម្ពុជាថ្មី

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T