អាចអត់? Ronaldo ត្រូវបានគេព្យាករណ៍ថា នឹងអាចទទួលបានតួនាទីមួយនេះនៅ Man UTD ក្នុងរយៈពេល ១៨ ខែខាងមុខ

//s9.kh1.co/8b/8bac9a32a103d35ac8d24cb445f90c28df9afddb.jpg
កីទ្បា

 ២៣-កញ្ញា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Ronaldo ត្រូវបានគេព្យាករណ៍ថា នឹងអាចក្លាយជាអ្នកចាត់ការនៅ Man UTD ក្នុងរយៈពេល ១៨ ខែខាងមុខ

បរទេស៖ កីឡាករ Cristiano Ronaldo ត្រូវបានគេព្យាករណ៍ថា នឹងអាចក្លាយជាអ្នកចាត់ការរបស់ក្រុម Manchester United នារយៈពេល ១៨ ខែខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cristiano Ronaldo
Cristiano Ronaldo

លោក Tim Sherwood បានអះអាងច្បាស់ៗថា Ronaldo បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលកៅអីនៅទឹកដី Old Trafford ក្នុងរយៈពេលឆាប់ៗនេះ។ គាត់ជឿជាក់ថាខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំនឹងអាចចូលដឹកនាំក្រុមបិសាចក្រហមជំនួសគ្រូបង្វឹកបច្ចុប្បន្នលោក Ole Gunnar Solskjaer នៅពេលដែលគាត់ចូលនិវត្តន៍ក្នុងនាមជាកីឡាករបាល់ទាត់។

Cristiano Ronaldo ជាមួយលោក Ole
Cristiano Ronaldo ជាមួយលោក Ole

ជាក់ស្តែង នាការប្រកួតដែល Man UTD បានទទួលជ័យជម្នះ ២-១ ទៅលើក្រុម West Ham កាលពីថ្ងៃ អាទិត្យ កន្លងទៅ Ronaldo បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលគាត់ត្រូវបានលោក Ole ប្តូរចេញ ប៉ុន្តែគាត់បានមកជួយបញ្ជាមិត្តរួមក្រុមនៅតំបន់គ្រូបង្វឹកផងដែរ។

  លោក Tim Sherwood
  លោក Tim Sherwood

ថ្លែងប្រាប់គេហទំព័រ CaughtOffside លោក Sherwood បានមានប្រសាសន៍ពី Ronaldo យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា វាមិនមែនជាបញ្ហាចោទទេដែល Ronaldo ឈរនៅតំបន់គ្រូបង្វឹក ហើយលោក Ole ត្រូវតែព្រមទទួលយករឿងនេះ។ ប្រសិនបើគាត់ទៅលេងនៅក្លិបណា នោះអ្នកនឹងអាចទទួលបាននូវផលប្រយោជន៍ជាច្រើនអំពីបទពិសោធន៍របស់គាត់។ ខ្ញុំហ៊ានភ្នាល់ទៀត ថាគាត់នឹងអាចក្លាយជាអ្នកចាត់ការរបស់ Man UTD ក្នុងរយៈពេល ១៨ ខែទៀត។ នៅពេលណាដែល Ronaldo គាត់ចូលនិវត្តន៍ពីបាល់ទាត់ក្នុងនាមជាកីឡាករ ខ្ញុំគិតថាគាត់នឹងអាចក្លាយជាកីឡាករ៕

   លោក Tim Sherwood

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T