លែងលះយ៉ាងម៉េច? Jun Ji Hyun ត្រូវគេប្រទះឃើញដើរលេងជាមួយប្ដីឡើងរំភើយ

//s9.kh1.co/95/955224ee7112bab6fc5fc2b8d45365b663dede4a.png
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពាក្យចចាមអារាមរឿងលែងលះរបស់ Jun Ji Hyun ទោះបីបដិសេធហើយក៏នៅមិនទាន់ស្ងាត់នៅឡើយ ប៉ុន្ដែគេប្រទះឃើញតារាស្រីនេះដើរហើរជាមួយប្ដីជាធម្មតា។

កម្សាន្ត៖ កាលពីពេលកន្លងទៅនេះ មានពាក្យចចាអារាមជាច្រើនបានលើកឡើងថា ស្វាមីរបស់តារាសម្ដែងស្រី Jun Ji Hyun បានស្នើរសុំលែងលះបានចែកចាយពាសពេញបណ្ដាញសង្គម។ ក្រោយមកខាង Jun Ji Hyun បានចេញមុខមកបដិសេធទាំងស្រុងទៅលើរឿងនេះហើយថែមទាំងប្ដឹងទៅលើជនណាដែលផ្សព្វផ្សាយព័ត៌មាននេះផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Jun Ji Hyun
Jun Ji Hyun

តាមប្រភពបានឲ្យដឹងថាមុននេះបន្ដិចគេបានឃើញ Jun Ji Hyun និងស្វាមីរបស់នាងលោក Choi Jun Hyuk ដើរកម្សាន្តបែបសាមញ្ញៗនៅស្រុក Song do។ អ្នកទាំងពីរមើលទៅដូចជាគូស្នេហ៍ធម្មតា​ ដែលផ្ទុយស្រឡះពីពាក្យចចាមអារាមទាំងស្រុង។

Jun Ji Hyun
Jun Ji Hyun

តារាសម្ដែងលំដាប់កំពូលរូបនេះ គេឃើញដើរបណ្ដើរគ្នាជាមួយស្វាមី ចូលទៅក្នុងហាងកាហ្វេ បន្ទាប់មកបន្ដទៅទទួលទានអាហារពេលល្ងាចតែពីរនាក់យ៉ាងផ្អែមល្ហែម។ ទោះបីជាត្រូវគេប្រទះឃើញផ្ទាល់ភ្នែកក៏ពិតមែន ប៉ុន្ដែគេមិនអាចថតរូបបាននោះទេ ដើម្បីរក្សាភាពឯកជនរបស់ Jun Ji Hyun និងស្វាមីរបស់នាង។ 

លោក Choi Jun Hyuk និង Jun Ji Hyun
លោក Choi Jun Hyuk និង Jun Ji Hyun

លោក Choi Jun Hyuk ត្រូវគេស្គាល់ថាជាអ្នកស្នងត្រកូលជំនាន់ទី២នៃ​ Chaebol និងជា CEO នៃក្រុមហ៊ុនអចលនទ្រព្យ Alpha ផងដែរ។ លោកនិង Jun Ji Hyun ស្គាល់គ្នាតាំងពីរៀនបឋមសិក្សាមកម្ល៉េះ បន្ទាប់មកក៏ស្រលាញ់គ្នាបានរៀបការនៅឆ្នាំ២០១២និងទទួលបានចំណងដៃកូនប្រុស២នាក់៕

លោក Choi Jun Hyuk និង Jun Ji Hyun
លោក Choi Jun Hyuk និង Jun Ji Hyun

ប្រភព៖ allkpop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T