លឺហើយឈឺចិត្តជំនួស! Jimmy ធ្លាប់ត្រូវខាងថៃ បដិសេធមិនឲ្យបម្រើការងារ ព្រោះតែ…(មានវីដេអូ)

//s9.kh1.co/5f/5fab94968f06c805106795dbfa21b89383a836ea.jpg
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

ជានារីក្លាហាន និង រឹងមាំបំផុត ទោះបីជាខុសជាតិសាសន៍ក៏Jimmy ហ៊ានតតាំងរហូតបានចូលបម្រើការងារ។

ភ្នំពេញ៖  តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដែល​គេ​ស្គាល់ថា មានរាងស្អាត ឬហៅ​ថារាង Goal មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ថែមទាំងចំណេះដឹងទូលំទូលាយផងនោះ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jimmy នាងកាន់តែមានភាពមមាញឹកជាមួយការងារជាពិធីការិនី ក្នុងនោះដែរនាងក៏អាចនិយាយភាសាបានច្រើផងដែរ បូករួមភាសាថៃបានយ៉ាងស្ទាត់ជំនាញ ដោយនាងបានរួមការងារជាមួយជនជាតិថៃបានជាច្រើនលើកផងដែរ។ បើនិយាយពីរូបសម្រស់នាងវិញ ឃើញថា នាងពិតជាស្រ់ស្អាត ហើយរូបរាងវិញតូចច្រឡឹងគួរឲ្យទាក់ទាញ ដោយរាល់ការស្លៀកពាក់ក៏មានភាពលេចធ្លោយ៉ាងខ្លាំង។

យ៉ាងណាមិញ សព្វថ្ងៃ Jimmy ក៏ក្លាយជានារីដ៏មានឥទ្ធិពលនិងរឹងមួយរូបដែលអាចសហការរួមការងារបានទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ។ ជាមួយគ្នានេះបើងាកទៅមើលពីអតីតកាល បើទោះបីជាខ្លួនមានរូបសម្បតិ្ត ចំណេះដឹងល្អឥតខ្ចោះសឹងតែរកកន្លែងទាស់គ្មានក្តី ប៉ុន្តែ Jimmy​ ក៏ធ្លាប់ត្រូវបានខាងក្រុមហ៊ុនអាកាសចរណ៍ថៃបដិសេធ មិនឲ្យជាប់ចូលបម្រើការងារនោះទេហេតុផលក៏ព្រោះតែ នាងមិនមែនជាជនជាតិថៃ។ 

ប៉ុន្តែ ដោយសារជឿជាក់លើសមត្ថភាពខ្លួនដោយមានទាំងគ្រប់លក្ខខណ្ឌទាំងអស់ ទាំងចេះភាសាលើសគេរូបសម្បត្តិ ទើបធ្វើឲ្យ Jimmy ហ៊ាមប្រឈមមុខនិងនិយាយតតាំងរហូតដល់គេព្រមទទួលនាងចូលធ្វើការ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

Jimmy
Jimmy
Jimmy
Jimmy
Jimmy
Jimmy
Jimmy
Jimmy
Jimmy
Jimmy
@eiipha7

គាត់គឺជាមនុស្សម្នាក់ដែរមិនចុះចាញ់នឹងក្ដីស្រមៃរបស់គាត់ទេទោះគាត់បរាជ័យក៏ដោយគាត់នៅតែបន្តរហូតដល់គាត់បានជោគជ័យ😘😍#ជឿជាក់លើខ្លួនឯង 😍❤️

♬ original sound - Eii Pha
វីដេអូ Jimmy
Jimmy meng
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T