សំណាងមើលមិនឃើញ! ទិញផាប់មួយទុកបើករកស៊ី ស្រាប់តែរកឃើញប្រភពទឹកស្អាតនៅពីក្រោម លក់បានលុយមិនស្ទើរ

//s9.kh1.co/b0/b082c5e2527eddda411927d3c83644fa68c3857b.jpg
សង្គម

 ២៣-កញ្ញា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុននៅអាមេរិកបាននិយាយថា ខាងគេនឹងលក់ទឹករបស់គាត់ក្នុងមួយដបតម្លៃ១៥០ដុល្លារ

អង់គ្លេស៖ បុរសម្នាក់ បានសម្រេចចិត្តទិញផាប់មួយកន្លែង នៅតំបន់ដាច់ស្រយាល Wildboarclough ទុកបើករកស៊ី ហើយកាលពីឆ្នាំ២០១៦ជាពេលដែលគាត់ពិបាកបំផុតក្នុងឆាកជីវិត ខណៈគាត់បានលែងលះជាមួយនឹងប្រពន្ធ។ ហើយគាត់បានផ្លាស់ទៅរស់នៅកន្លែងថ្មី ដែលឆ្ងាយពីប្រពន្ធកូនចំនួនប្រមាណ៩០០ម៉ែត្រផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Doran Binder អាយុ៤៩ឆ្នាំ បានឲ្យដឹងថា មុនពេលសម្រេចចិត្តទិញផាប់ មូលហេតុដ៏ធំដែលជំរុញឲ្យគាត់ទិញគឺដើម្បីរស់នៅក្បែរកូនប៉ុណ្ណោះ បើទោះជាដឹងថាផាប់នឹងមិនដំណើរការល្អ ឬអាចដួលរលំពេលណាក៏ដោយ។ មិនយូរប៉ុន្មាន មានក្រុមការងារមួយក្រុមបានដើរធ្វើតេស្តទឹកដែលជាផ្នែកមួយនៃការត្រួតពិនិត្យប្រចាំឆ្នាំ ដើម្បីប្រាកដថាវាមានសុវត្ថិភាពសម្រាប់សាធរណជនផឹក។ ហើយជាលទ្ធផលដ៏នឹកស្មានមិនដល់ បានបង្ហាញថាមានប្រភពទឹកស្អាតនៅពីក្រោមផាប់ជម្រៅ២៧ម៉ែត្រ ដែលហូរកាត់ដោយបរិសុទ្ធបំផុតនៅលើពិភពលោក។ ចំពោះគំរូទឹក ត្រូវបានគេបញ្ជូនទៅធ្វើតេស្តបន្ថែម និងទទួលស្គាល់ជាផ្លូវការ ហើយនៅឆ្នាំ២០១៨ ទឹកក៏ត្រូវបានគេអនុញ្ញាតឲ្យដាក់លក់តែម្ដង។

តួយ៉ាង ជាមួយនឹងបរិមាណ៧០០.០០០លីត្រ បានបំពេញចូលទៅក្នុងដបចំនួនជាងមួយលានដបក្នុងមួយថ្ងៃ បានធ្វើឲ្យគាត់និយាយថា រាល់ថ្ងៃនេះ គាត់កំពុងអង្គុយនៅលើមាសរាវផងដែរ។

យ៉ាងណាមិញ ឥឡូវនេះ គាត់កំពុងទទួលបានការចង់ចូលរួមសហការពីប្រទេសឥណ្ឌា ចិន អាមេរិក និងក្រុមហ៊ុនឆ្ងាយៗផ្សេងទៀត ដែលមានបំណងចង់នាំចូលទឹករបស់គាត់។ ហើយចំពោះក្រុមហ៊ុននៅអាមេរិកវិញ ក៏បានទាក់ទងមកគាត់ ដោយនិយាយថា ខាងគេនឹងលក់ទឹករបស់គាត់ក្នុងមួយដបតម្លៃ១៥០ដុល្លារទៀតផង៕

ប្រភព: Ladbible / msn

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទីតាំងផាប់
ទីតាំងផាប់
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T