អាយដលអ្នកណាល្អជាងគេ? មកស្គាល់តារា Kpop ៧ ដែលចរិតល្អដូចផ្កា

//s9.kh1.co/52/526539d27920490374b2e898ef3a8e22a0dc2c49.png
តារា & កម្សាន្ដ

 ២៣-កញ្ញា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារា Kpop ទាំង៧រូបនេះ សុទ្ធតែជាតារាដែលមានអត្តចរិកល្អជាងគេនៅក្នុងចំណោម idol ទាំងអស់ដែលហ្វេនៗបានបោះឆ្នោតជ្រើសរើស។

កម្សន្ត៖ តារា kpop ជាច្រើនត្រូវបានឈរឈ្មោះនៅក្នុងបញ្ជីតារាដែលមានអត្តចរិកល្អដែលបានដាក់ឲ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើស idol របស់ខ្លួនដែលគិតថាមានចរិកលក្ខណៈល្អសម្រាប់ពួកគេ។ ដោយឡែកចំណាត់ថ្នាក់តារា kpop ដែលហ្វេនជ្រើសរើសមាន៧រូបដែលលេចធ្លោរជាងគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. Kim Taehyung

សមាជិកក្រុម BTS ដែលទទួលបានចំណាត់ថ្នាក់លេខ១នេះ ហ្វេនៗគិតថា V មានទាំងចរិកល្អ  ព្រមជាមួយនឹងមុខមាត់ដូចទេវបុត្រ ប៉ុន្ដែជាមនុស្សបន្ទៀបខ្លួនមិនប្រកាន់ខ្លួននិងមានចិត្តសប្បុរសធម៌។ 

Kim Taehyung
Kim Taehyung

២. Chaeon Woo

តារាប្រុសមុខមាត់សង្ហារ Chaeon Woo ក្រុម Astro ជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹងអត្តចរិកល្អ និងតែងតែរួសរាយរាក់ទាក់ទៅកាន់ហ្វេនៗនិងអ្នកនៅជុំវិញខ្លួន មិនថានៅក្នុងកាមេរ៉ានិងក្រៅកាមេរ៉ានោះទេ។ 

Chaeon Woo
Chaeon Woo

៣. Hyeri និង Rose

ចំពោះអ្នកទាំងពីរនេះវិញ ពួកគេជាមិត្តជិតស្និតនឹងគ្នាហើយមានចរិកលក្ខណៈរួសរាយដូចគ្នា ជាពិសេស Hyeri និង Rose ជាមនុស្សងាយស្រួលនឹងរាប់អាន ពួកគេតែងតែផ្ដល់ស្នាមញញឹមដល់មនុស្សជុំវិញខ្លួន។ 

Hyeri និង Rose
Hyeri និង Rose

៤. Dahyun 

តារាស្រីដែលមានស្បែកសចែកចាំង Dahyun មានភាពលេចធ្លោរជាមួយនឹងអត្តចរិកពូកែលេងសើចរបស់នាង មិនថានាងទៅទីណានោះទេ មនុស្សគ្រប់គ្នាគ្រាន់តែឃើញមុខ Dahyun ហើយក៏សប្បាយចិត្តដែរ។​

 Dahyun
 Dahyun

៥. Mark 

យោងតាមសម្ដីរបស់មិត្តពីជំនាន់ក្មេងៗរបស់ Mark សមាជិកក្រុម NCT បានសរសើរថា តារាម្នាក់នេះពិតជាយកចិត្តទុកដាក់ចំពោះមិត្តណាស់ គេតែងតែមើលការថែមិត្តបានយ៉ាងល្អនិងមិនឲ្យមានអ្នកណាមានអារម្មណ៍ឯកានោះទេ។

Mark
Mark

៦. Karina 

ចំណែកឯ Karina វិញ នាងប្រៀបដូចជាអ្នកម៉ាក់របស់ក្រុម aespa អញ្ចឹងដែរ សមាជិកក្រុមនិយាយថា​ពួកគេតែងតែទទួលបានពាក្យសរសើរពី ​Karina ហើយនាងមិនខ្លាចនឹងនិយាយថា ស្រលាញទៅកាន់សមាជិកក្រុម។

Karina 
Karina 

ប្រភព៖ allkpop

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T